អឺរ៉ុប៖ សម្រាប់ការប្រកួតពានរង្វាន់ UEFA Super Cup ក្នុងកីឡាដ្ឋាន Puskás Aréna របស់ប្រទេសហុងហ្គារីយប់មិញនេះ ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្រុម Sevilla ដោយលទ្ធផល២ទល់នឹង១ នៅមុខអ្នកគាំទ្រចំនួន ១៥,១៨០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់ការប្រកួតយប់មិញនេះត្រូវអូសបន្លាយរហូតដល់ទៅ១២០នាទីឯណោះ ដោយសារក្រុមទាំងពីរបញ្ចប់៩០នាទីដោយលទ្ធផល១ស្មើ។ ក្នុងនោះដែរ Sevilla រកបានមួយគ្រាប់នាំមុខមុន ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Lucas Ocampos បន្ទាប់ពី David Alaba ធ្វើឲ្យ Ivan Rakitic ដួលក្នុងតំបន់គ្រោះថ្នាក់នៅនាទីទី១៣។
ឈានដល់នាទីទី ៣៤ ក្លិប Bayern Munich ក៏មានឱកាសតាមបានស្មើមកវិញដោយការស៊ុតរបស់កីឡាករ Leon Goretzka ។ ចូលដល់ម៉ោងបន្ថែម១៥នាទី២ដង ពោលគឺនៅនាទីទី១០៤ កីឡាករ Javi Martinez តែតមួយក្បាល រកបានគ្រាប់ជ័យជម្នះឲ្យ Bayern Munich ។
គួររម្លឹកដែរថា នេះជាលើកទី២ហើយដែល Bayern ឈ្នះពាន UEFA Super Cup នេះ ដោយធ្លាប់ឈ្នះម្ដងកាលឆ្នាំ២០១៣ ក្រោយឈ្នះ Chelsea នៅវគ្គទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ៕
ប្រភព៖ bbc