Havertz ស៊ុតបាន Hat-trick ជួយឲ្យ Chelsea យកឈ្នះ Barnsley ៦-០ ក្នុងពានរង្វាន់​ Carabao Cup (មានវីដេអូ)

//s9.kh1.co/aa/aaefd1b5d7aab974f81c1e41d577c15048623445.jpg
កីទ្បា

 ២៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ Kai Havertz រកបាន Hat-trick លើកទី១របស់ខ្លួនឲ្យ Chelsea នៅក្នុងការប្រកួតពានរង្វាន់​ Carabao Cup យប់មិញនេះ

អង់គ្លេស៖ កីឡាករតម្លៃខ្លួនថ្លៃ Kai Havertz បានធ្វើឲ្យអ្នកគាំទ្រក្លិបតោខៀវ Chelsea គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយរកបាន៣គ្រាប់ម្នាក់ឯក ជួយឲ្យក្រុមលោក Frank Lampard យកឈ្នះក្រុម Barnsley ដោយលទ្ធផល៦ទល់នឹង០​ក្នុងពានរង្វាន់ Carabao Cup យប់មិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kai Havertz
  កីឡាករ Kai Havertz
  កីឡាករ Kai Havertz និង Tammy Abraham
  កីឡាករ Kai Havertz និង Tammy Abraham

ដោយឡែកសម្រាប់កីឡាករ Tammy Abraham, Ross Barkley និង Olivier Giroud​ ក៏អាចរកបានម្នាក់មួយគ្រាប់ឲ្យ Chelsea ផងដែរ។ ហើយបន្ទាប់ពីចប់ការប្រកួតលោកគ្រូបង្វឹក Frank Lampard បានសម្តែងចំណាប់អារម្មណ៍ថា៖ 

ខ្ញុំពិតជាពេញចិត្តទម្រង់លេងរបស់ Kai Havertz នៅក្នុងការប្រកួតនេះណាស់។ មែនទែនទៅរូបគេសហការគ្នាបានល្អជាមួយ Abraham ហើយអ្វីដែលខ្ញុំកត់សម្គាល់ខ្លាំងនោះគឺ Havertz កាន់តែមានភាពជឿជាក់ខ្លាំងក្នុងការប្រកួត៕ 

  លោកគ្រូបង្វឹក Frank Lampard
  កីឡាករ Tammy Abraham
  កីឡាករ Tammy Abraham
  កីឡាករ Ross Barkley
  កីឡាករ Ross Barkley
  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud
ការប្រកួតរវាងក្លិប Chelsea និង Barnsley

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T