អង់គ្លេស៖ កីឡាករតម្លៃខ្លួនថ្លៃ Kai Havertz បានធ្វើឲ្យអ្នកគាំទ្រក្លិបតោខៀវ Chelsea គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយរកបាន៣គ្រាប់ម្នាក់ឯក ជួយឲ្យក្រុមលោក Frank Lampard យកឈ្នះក្រុម Barnsley ដោយលទ្ធផល៦ទល់នឹង០ក្នុងពានរង្វាន់ Carabao Cup យប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកសម្រាប់កីឡាករ Tammy Abraham, Ross Barkley និង Olivier Giroud ក៏អាចរកបានម្នាក់មួយគ្រាប់ឲ្យ Chelsea ផងដែរ។ ហើយបន្ទាប់ពីចប់ការប្រកួតលោកគ្រូបង្វឹក Frank Lampard បានសម្តែងចំណាប់អារម្មណ៍ថា៖
ខ្ញុំពិតជាពេញចិត្តទម្រង់លេងរបស់ Kai Havertz នៅក្នុងការប្រកួតនេះណាស់។ មែនទែនទៅរូបគេសហការគ្នាបានល្អជាមួយ Abraham ហើយអ្វីដែលខ្ញុំកត់សម្គាល់ខ្លាំងនោះគឺ Havertz កាន់តែមានភាពជឿជាក់ខ្លាំងក្នុងការប្រកួត៕



ប្រភព៖ bbc