យល់ដឹង​៖ ជានិច្ច​ជា​កាល ​នៅពេល​ដែលស្ត្រី ចាប់​ផ្តើម​​ដឹងថា​ ខ្លួន​មាន​ផ្ទៃពោះ មិនថា​ទាំងប្តី​ ​ក្រុម​គ្រួសារ​ និងសាមី​ខ្លួន ​ច្បាស់​ជាចង់ដឹង​ អំពី​ភេទ​កូន​ដែល ​នៅក្នុងផ្ទៃ​ឲ្យបាន​ឆាប់​ៗ តែ​បើ​តាម​ក្បួន​វេជ្ជសាស្ត្រ ​ដើម្បី​អាច​ដឹង​ពីភេទ កូន​ក្នុង​ផ្ទៃបាន ​​ត្រូវ​រង​ចាំ​រហួតដល់ ​ការពរពោះ​នោះ ​បាន​​រយៈពេល៤ខែ ​ទើប​អាចពិនិត្យអេកូ​ រកភេទ​របស់​កូន​បាន។

អ្នក​ខ្លះ​នៅពេលដែល គ្រប់​ខែហើយ​ តែ​ពេលទៅពិនិត្យអេកូ​មើល ភេទ​កូន​ជា​ច្រើន​ដង​ហើយ ក៏​នៅ​តែមិនដឹង។ ម្យ៉ាងវិញ​ទៀត ទឹក​ចិត្តឳពុកម្តាយ ​គ្រប់​រូប​សុទ្ធ​តែ​ដូចៗគ្នា​ មិន​អាច​ទ្រាំ ​រង​ចាំ​បាន​យូរ​នោះទេ ដូច្នេះ​ហើយ​ទើប​បាន​ជា​ឆ្លៀត​រក​វិធី​សាស្ត្រផ្សេងៗដើម្បី​ពិនិត្យ​មើល​ភេទ​កូន​នៅក្នុង​ផ្ទៃ​តាម​ទម្លាប់​ចាស់​ៗបុរាណ​វិញ​។

​​ ហេតុ​ដូច្នេះហើយ ​ខ្មែរឡូត​ នឹង​នាំ​អារម្មណ៍ ​អ្នក​ម្តាយ​ទាំងអស់​គ្នា ​ទៅ​សាកល្បង​តាម​ដាន​ ភេទកូនក្នុងផ្ទៃ តាម​បែបវិធីសាស្ត្របុរាណមួយ​ចំនួន ​ដែល​អាច​ឲ្យ​ឳពុកម្តាយ​ថ្មីថ្មោង ធ្វើ​ការ​កត់​សម្គាល់​ ​​ដឹង​ពីភេទកូន​ដែលនៅក្នុង​ផ្ទៃ ​បាន​ឆាប់​រហ័ស​ជាង​មុន​ផងដែរ​។

តោះ​ចង់​ដឹង​ថា​មាន​វិធីសាស្ត្របែបណាខ្លះ​នោះសូម​ទៅតាម​ដាន​ទាំងអស់​គ្នា​៖  

១. ចង្វាក់​បេះដូង​

រូបតំណាង​

ប្រសិនបើចង្វាក់​បេះ​ដូង ​របស់​ទារក​លើ​សពី​១៤០​ចង្វាក់​ ក្នុង​មួយ​នាទី​ នោះ​គេ​អាច​សម្គាល់​បាន​ថា ​ជា​ក្មេង​ស្រី​។ ក៏ប៉ុន្តែ ​ប្រសិន​បើ​ទារក​នោះ ​មាន​ចង្វាក់​បេះ​ដូង ​ទាប​ជាងនេះ ​នោះ​គឺ​ជា​ក្មេង​ស្រី​។ ជាការពិត ​ទោះបី​ជា​រឿ​ងនេះ​ ស្តាប់​នៅមាន​លក្ខណៈ វិទ្យាសាស្ត្រ​ក៏ដោយ ​ក៏​មាន​ការ​សិក្សា​ច្រើន ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ប្រៀប​ធៀប ​អត្រា​ចង្វាក់​បេះដូង របស់ទារក​រវាង​ភេទ ​ក្នុង​ពេល​មាន​ផ្ទៃពោះ​​ ដោយមិន​មានការ​ជាប់​ទាក់ទង ​ឬ​ភាព​ផ្ទុយ​គ្នា​ គួរ​ឲ្យកត់​សម្គាល់​ឡើយ​។

២. រូប​រាង​នៃផ្ទៃពោះ​

រូបតំណាង​

តាម​ការកត់​សម្គាល់ ​តាម​បែបប្រពៃណី ​បានឲ្យ​ដឹងថា ប្រសិន​បើ​ផ្ទៃ​ពោះ ​របស់​ម្តាយ​លេច​ចេញ​មក ​ដូច​ជា​រាងបាល់ហើយ ​រាង​ធ្លាក់​ចុះក្រោម​​ នោះគឺ​ជា​ក្មេង​ប្រុស​។ តែ​ប្រសិនបើ​គភ៌ ​របស់​ម្តាយ​រដិប​រដុប ​ហើយ​មាន​រាង​ប៉ោង ​មូលក្លុំនោះ​ តាម​ការ​យល់​ឃើញ ​របស់​ចាស់​ៗជឿជាក់​ថា ​ជា​កូន​ស្រី​។

៣. ចាញ់​កូន​ខ្លាំង​នៅពេល​ព្រឹក​

រូបតំណាង​

បើ​យោងតាម​ការសិក្សា ​នៅក្នុងប្រទេស​ស៊ុយ​អែត​ បាន​បង្ហាញ​ថា ​អាការៈចាញ់​កូន​នៅពេលព្រឹក​ធ្ងន់​ធ្ងរ ​ក្នុង​ត្រីមាសទី១ នោះគឺ​ជា​កូន​ស្រី។ ការរក​ឃើញ​នេះ ​ត្រូវបាន​គាំទ្រ​ដោយ ការសិក្សា​ជា​ច្រើន ​ផ្សេងទៀត​។ ទន្ទឹម​នឹង​នេះ ការសិក្សានៅមួយ​ នៃ​រដ្ឋអូហៃអូ​បាន​រក​ឃើញ​ថា ​មាន​ប្រតិកម្ម​ឆ្លើយ​តប​ នឹងការ​រលាកកាន់តែ​ខ្លាំង​ នៅក្នុង​កោសិកាភាពសុំា​របស់​ស្ត្រី​ ដែល​កំពុងតែ​ពរពោះ​កូន​ស្រី មានន័យ​ថា ​ពួកគេ​អាច​ងាយ​នឹង​មាន​ជំងឺ​ជាង ស្ត្រី​ដែល​ពរពោះ​កូន​ប្រុស​។

៤. ក្រហាយ​ទ្រូង​

រូបតំណាង​

ចំពោះ​ស្ត្រីដែល​ក្រហាយ​ទ្រូង អំឡុងពេល​មានផ្ទៃពោះ​ អាច​បង្ហាញ​ថា​ទារក ​ជា​កូនស្រីដែល​មាន​សក់​ច្រើន​។ ជា​ទូទៅ​អាការៈនៃ ​ការ​ប្រហាយ​ទ្រូង​នេះ កើតឡើង​នៅពេល​ស្បួនរីកលូតលាស់ ​ហើយ​ធ្វើ​ការ​រុញ​ច្រាន ​ក្រពះបណ្តាល​ឲ្យអាស៊ីតក្រពះ ធ្វើ​ដំណើរ​ទៅ​បំពង់​អាហារ។ ក៏ប៉ុន្តែ​មធ្យោបាយ​នេះ ​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន ​បាន​ច្បាស់​នោះទេ​។

៥. ទម្លាប់​នៃ​ការ​គេង​

រូបតំណាង​

តាម​ការសម្គាល់ ​ស្ត្រី​ដែល​មានគភ៌ ចូល​ចិត្ត​គេង​បែរ​ ទៅខាងស្តាំនោះ ​កូន​ដែល​នៅក្នុងផ្ទៃជាកូនស្រី​ ហើយ​ប្រសិនបើ ​នាង​ចូលចិត្ត​គេង​ បែរខាងឆ្វេងជាប្រុស​។ ក៏ប៉ុន្តែ​ក្នុង​ករណីនេះ បើ​តាម​ការលើកឡើង របស់​វេជ្ជ.ជំនាញ ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ការដែល​​គេងបែរ​ទៅ​ខាងឆ្វេងដៃ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ល្អ​ជាង​ខាងស្តាំ ព្រោះ​វាបង្កើន​ចរាចរឈាម ​និងលំហូរ​សារធាតុចិញ្ចឹម ​ដល់ទារក​បាន​ល្អជាង។

៦. រសជាតិ​អាហារ​ពេល​ចាញ់​កូន​

រូបតំណាង​

ការ​ដែល​ស្ត្រី ​មានគភ៌ចូលចិត្ត​​ញុំា ​អាហារដែល​ប្រៃ ហឹរ ជូរ បង្ហាញ​ថា ​កូន​ក្នុង​ផ្ទៃ ​ជា​កូន​ប្រុស​ ចំណែក​ឯការ​ញុំាបង្អែម​ និងផលិតផល​ទឹក​ដោះ​គោ បង្ហាញ​ថា​ជាកួនស្រី។ ក៏ប៉ុន្តែ​ជារួម​ ក្នុងអំឡុងពេលដែល​ កំពុងតែ​ពរពោះ ​អ្នកម្តាយ​គ្រប់​រូប​មិនគួរ ​បរិភោគ​អាហារ​ណា ​ដែល​មាន​រស់​ជាតិ​ដិត​ខ្លាំង ហឹរ  ប្រៃ ខ្លាំង​ពេក​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់ ​ដល់​សុខភាពទារក​ក្នុង​ផ្ទៃ​ខ្លាំង​។ 

៧. ការ​ប្រែប្រួល​នៃ​រូប​រាង​ម្តាយ

រូបតំណាង​

អ្នក​ខ្លះ​លើកឡើង​ថា ​ប្រសិនបើ​ក្នុង​អំឡុងពេល ពរពោះ​ស្បែក​របស់ម្តាយ ​ក្លាយជា​ភ្លឺរលោងហើយទន់ នោះកូន​ដែល ​នៅក្នុងផ្ទៃជា​កូនស្រី តែប្រសិនបើ ​ស្បែក​ប្រែជា​ស្រអាប់ ហើយ​ស្ងួត​នោះ ជា​កូន​ប្រុស​៕​

ប្រភព៖ Gulfnews , cafemom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]