បទថ្មី «ស្អប់មនុស្ស Drama» របស់ ប៊ុត សីហា និង លៀង ចាន់ឡា ពោរពេញដោយមនោសញ្ចេតនាកប់តែម្តង (មានវីដេអូ)

//s9.kh1.co/e5/e51fb21c97474aef4cebbf404bbcb198ac62d85d.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ប៊ុត សីហា និង លៀង ចាន់ឡា ចេញបទថ្មីពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ

ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងពីររូបប្រចាំផលិតកម្ម Morodok Media គឺលោក ប៊ុត សីហា និងកញ្ញា លៀង ចាន់ឡា បានចេញបទចម្រៀងមួយបទបំបែកជា Version ប្រុសស្រីដែលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅចាក់ដោតអារម្មណ៍យុវវ័យក្រោមចំណងជើងថា «ស្អប់មនុស្ស Drama»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចម្រៀងទាំងពីរបទនេះ ជាការនិពន្ធទំនុកច្រៀងដោយលោក សយ រតនា និងនិពន្ធបទភ្លេងដោយលោក Visal Record។ ចំពោះអត្ថន័យរួមនៃបទនេះ ចង់និយាយពីតួអង្គដែលទទួលការឈឺចាប់នឹងស្នេហាដែលគេបោកប្រាស់ លេងសើចផ្លូវអារម្មណ៍ពេក ទើបសុខចិត្តដកខ្លួនចេញមិនចង់នៅត្រាំត្រែងបន្តទៅមុខទៀត។

ក្រោយពីការចេញបទចម្រៀងនេះរួចមក មតិពីអ្នកគាំទ្រតារាចម្រៀងទាំងពីរខាងលើ បានរំពឹងយ៉ាងមុតមាំថា មួយបទនេះ ប្រាកដជាមានទទួលបានការចូលទស្សនាច្រើននៅលើ បណ្តាញសង្គម YouTube ដោយផ្អែកលើអត្ថន័យនៃបទចម្រៀង និងប្រជាប្រិយភាពរបស់ម្ចាស់ពាន The Voice រដូវកាលទី១ លោក ប៊ុត សីហា និងអតីតបេក្ខជនលេចធ្លោក្នុងកម្មវិធី X Factor កញ្ញា លៀង ចាន់ឡា៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

បទ  «ស្អប់មនុស្ស Drama» ច្រៀងដោយលោក ប៊ុត សីហា
បទ «ស្អប់មនុស្ស Drama» ច្រៀងដោយកញ្ញា លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា សយ រតនា លៀង ចាន់ឡា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T