ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងពីររូបប្រចាំផលិតកម្ម Morodok Media គឺលោក ប៊ុត សីហា និងកញ្ញា លៀង ចាន់ឡា បានចេញបទចម្រៀងមួយបទបំបែកជា Version ប្រុសស្រីដែលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅចាក់ដោតអារម្មណ៍យុវវ័យក្រោមចំណងជើងថា «ស្អប់មនុស្ស Drama»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀងទាំងពីរបទនេះ ជាការនិពន្ធទំនុកច្រៀងដោយលោក សយ រតនា និងនិពន្ធបទភ្លេងដោយលោក Visal Record។ ចំពោះអត្ថន័យរួមនៃបទនេះ ចង់និយាយពីតួអង្គដែលទទួលការឈឺចាប់នឹងស្នេហាដែលគេបោកប្រាស់ លេងសើចផ្លូវអារម្មណ៍ពេក ទើបសុខចិត្តដកខ្លួនចេញមិនចង់នៅត្រាំត្រែងបន្តទៅមុខទៀត។
ក្រោយពីការចេញបទចម្រៀងនេះរួចមក មតិពីអ្នកគាំទ្រតារាចម្រៀងទាំងពីរខាងលើ បានរំពឹងយ៉ាងមុតមាំថា មួយបទនេះ ប្រាកដជាមានទទួលបានការចូលទស្សនាច្រើននៅលើ បណ្តាញសង្គម YouTube ដោយផ្អែកលើអត្ថន័យនៃបទចម្រៀង និងប្រជាប្រិយភាពរបស់ម្ចាស់ពាន The Voice រដូវកាលទី១ លោក ប៊ុត សីហា និងអតីតបេក្ខជនលេចធ្លោក្នុងកម្មវិធី X Factor កញ្ញា លៀង ចាន់ឡា៕
សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖