ទីបំផុតអគារប្លែកគ្មានពីរ ដ៏ធំស្កឹមស្កៃរបស់ផលិតកម្ម YG បើកដំណើរការហើយ

//s9.kh1.co/5b/5b3fa8a2a84a94ea699275b903d4aab01d71e320.jpeg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់សាងសង់រយៈពេល ៨ ឆ្នាំ អគារថ្មីរបស់ YG Entertainment ត្រូវបានបញ្ចប់ជាស្ថាពរ និងបានដាក់ឲ្យប្រើប្រាស់ តាំងពីថ្ងៃទី ១៦ ខែកញ្ញា។

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២៣ ខែកញ្ញា ខាងផលិតកម្ម YG Entertainment បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា អគារក្រុមហ៊ុនថ្មីរបស់ខ្លួន បានបញ្ចប់ជាស្ថាពរ បន្ទាប់ពីបានសាងសង់ អស់រយៈពេល ៨ ឆ្នាំ ហើយបុគ្គលិក ក៏បានចាប់ផ្តើមផ្លាស់ប្តូរ និងបានប្រើប្រាស់តាំងពីថ្ងៃទី ១៦ ខែកញ្ញាមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អគារថ្មីរបស់ផលិតកម្ម YG Entertainment មានទីតាំងស្ថិតនៅជាប់នឹងអគារចាស់របស់ក្រុមហ៊ុនផ្ទាល់តែម្តង គឺនៅតំបន់ Hapjeong-dong នៃទីក្រុងសេអ៊ូល ដែលអគារថ្មីនឹងត្រូវបានភ្ជាប់ទៅកាន់អគារចាស់ឆាប់ៗនេះ តាមរយៈស្ពានអាកាស ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។

លក្ខណៈពិសេសនៃអគារដែលមានតម្លៃ ៤១លានដុល្លារនេះ គឺមានកម្ពស់ ១៤ ជាន់ ក្រោមដី ៥ ជាន់ និង ៩ជាន់ឡើងទៅលើ។ អគារនេះមានបន្ទប់ហាត់សមរាំ ខ្នាតធំចំនួន ៧ ស្ទូឌីយោថតសំឡេងខ្នាតធំចំនួន ៧ និងស្ទូឌីយោជាលក្ខណៈឯកជនចំនួន ៣០ បើកសម្រាប់សិល្បករ និងផលិតករ។

ខណៈឯជាន់ដទៃទៀតនៃអគារថ្មីមួយនេះ មានភោជនីដ្ឋានទំនើប មានសាលប្រជុំខ្នាតធំមួយ នឹងការិយាល័យផ្សេងៗទៀត ចំណែកឯដែលជាន់ក្រោមដី មានកន្លែងហាត់ប្រាណលំដាប់ជាន់ខ្ពស់ កន្លែងសម្រាកលំហែកាយ។

ជាមួយគ្នានេះដែរផលិតកម្ម YG Entertainment ជាទ្រនំ របស់សិល្បករ K-Pop ល្បីៗជាច្រើនរូប រួមមាន Big Bang WINNER iKON BLACKPINK  AKMU  TREASURE និងមានសិល្បករច្រើនទៀត៕

សូមទស្សនារូបខាងក្រោម ៖

អគារក្រុមហ៊ុន YG ថ្មី
អគារក្រុមហ៊ុន YG ថ្មី
អគារក្រុមហ៊ុន YG ថ្មី
អគារក្រុមហ៊ុន YG ថ្មី
អគារក្រុមហ៊ុន YG ថ្មី
អគារក្រុមហ៊ុន YG ថ្មី
អគារក្រុមហ៊ុន YG ថ្មី
អគារក្រុមហ៊ុន YG ថ្មី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T