ថាបងស្អាតទៅហើយ មើលប្អូនស្រី លីកា ក៏សម្រស់មិនណយដែរ

//s9.kh1.co/52/527db8ccec87c4202326600aa7455b7ed8b2baa7.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែឃើញ សម្រស់ អតីតសមាជិកក្រុមរាំ OMG កញ្ញា តែ ស៊ុនសូដាលីកា តែបើងាកទៅមើលមុខមាត់ប្អូបស្រីនាង ស្រស់ស្ងាតមិនចាញ់គ្នាប៉ុន្មានឡើយ។

ភ្នំពេញ៖ អតីតសមាជិកក្រុមរាំ OMG កញ្ញា តែ ស៊ុនសូដាលីកា ជាតារាស្រីមួយរូបដែលមានទាំងទេពកោសល្យខាងរាំ និងសមត្ថភាពសម្ដែងបានយ៉ាងល្អ មិនតែប៉ុណោះ នាងក៏មានរូបសម្រស់ស្រស់សោភាគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។ ដោយតារារូបនេះ ក៏ធ្លាប់បានឈានជើងរាំលើឆាកអន្តរជាតិ បង្ហាញក្បាច់រាំយ៉ាងរស់រវើកតែម្ដង តែថ្មីៗនេះ នាងមិនអាចបន្តអាជីពជាអ្នករាំបានទៀតនោះទេ ហើយបានសម្រេចចិត្តចាកចេញពីក្រុមរាំ OMG ក្រោយជួបគ្រោះថ្នាក់ចររាចរណ៍ក្រឡាប់រថយន្តរួចមក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមកមើលពីរូបសម្ផស្ស ក្រោយព្យាបាលពីការប្រេះឆ្អឹងខ្នងរួចមក តារាស្រីរូបនេះ បានកាត់សក់ខ្លី មើលទៅពិតជាប្លែកភ្នែកតែម្ដង។ ជាពិសេស តារារូបនេះ តែងតែបង្ហោះនូវរាល់សកម្មភាព ដោយការតែងខ្លួនបែបឃ្យូតៗ ទាន់សម័យ មើលទៅលេចធ្លោខ្លាំង។ ជាការពិត ទស្សនិកជន និងហ្វេនៗ លីកា ផ្ទាល់ធ្លាប់តែបានឃើញរូបសម្រស់នាង តែបើងាកទៅមើលមុខមាត់ប្អូនស្រីនាងក៏មិនចាញ់គ្នាប៉ុន្មានឡើយ។ 

ក្នុងនោះដែរ យើងឃើញថា លីកា និងប្អូនស្រីមានមុខមាត់ស្រដៀងគ្នា ហើយមានរូបសម្ផស្សពិតជាស្រស់ស្អាតផូរផង់ គួរឲ្យស្រលាញ់តែម្ដង បើទោះបីប្អូនស្រីតារារូបនេះ នៅក្មេងវ័យក៏ពិតមែន ហើយក្មេងស្រីរូបនេះ មានឈ្មោះ តែ ស៊ុនសូដាលីយ៉ា ផងដែរ។ ម្យ៉ាងវិញទៀត ថ្មីៗនេះ អតីតសមាជិកក្រុមរាំ OMG រូបនេះ បានបង្ហាញមុខប្អូនស្រីអាយុ ១៤ឆ្នាំរួចមក មានហ្វេនៗជាច្រើនបានសរសើរសម្រស់កុមារីរូបនេះសឹងតែមិនដាច់ពីមាត់ ទាំងការធ្វើខ្លួន និងមុខមាត់ជាដើម៕

សូមទស្សនារូបភាពខាងក្រោម៖ 

តែ ស៊ុនសូដាលីកា 
តែ ស៊ុនសូដាលីកា 
តែ ស៊ុនសូដាលីកា 
តែ ស៊ុនសូដាលីកា 
តែ ស៊ុនសូដាលីកា 
តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
ប្អូនស្រី តែ ស៊ុនសូដាលីកា 
លីកា(OMG)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T