ថៃ៖ ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (Amlo) កំពុងផ្ទៀងផ្ទាត់របាយការណ៍អន្តរជាតិមួយថាធនាគារថៃចំនួន ៤ បានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។

លោក Preecha Charoensahayanont អគ្គលេខាធិការស្តីទីរបស់ Amlo បាននិយាយកាលពីថ្ងៃអង្គារថាការិយាល័យរបស់លោកកំពុងពិភាក្សាអំពីសកម្មភាពប្រតិបត្តិការជាមួយធនាគារថៃ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ។

លោកបាននិយាយថា “ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ហើយគ្មាននរណាម្នាក់ដឹងថាតើវាមកពីស្ថាប័នស៊ើបការណ៍ផ្លូវការរបស់សហរដ្ឋអាមេរិកទេ”។ លោកបានសំដៅទៅលើរបាយការណ៍របស់ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិដោយសម្អាងលើឯកសារបែកធ្លាយពីបណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

រូបតំណាង

ឯកសារទាំងនោះបានបង្ហាញថាធនាគារពាណិជ្ជជាច្រើននៅទូទាំងពិភពលោកបានបិទភ្នែកមើលប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យដែលមានតម្លៃសរុបប្រមាណ ២ លានលានដុល្លារអាមេរិកចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៧ ។

ពួកគេបានរួមបញ្ចូលប្រតិបត្តិការចំនួន ៩២ តាមរយៈធនាគារថៃចំនួន ៤ ។ ប្រតិបត្តិការទិញលក់សរុបមានចំនួន ៤១,៣១ ពាន់លានដុល្លារ ដោយផ្ទេរចូលជារូបិយប័ណ្ណលុយបាតដែលមានតម្លៃស្មើរ ៩,៥៦ ពាន់លានដុល្លា និង ផ្ទេរចេញចំនួន ៣១,៧៥ ពាន់លានដុល្លា ។

លោកឧត្តមសេនីយ៍ឯក Preecha បានមានប្រសាសន៍បន្តថាការផ្ទៀងផ្ទាត់នឹងត្រូវការពេលវេលា។ លោកបានបន្ថែមថា "នឹងមានការឆ្លើយតបសមស្របមួយ។ វាមិនមានន័យថានៅពេលណាមានរបាយការណ៍ព័ត៌មានការស៊ើបអង្កេតដ៏ធំមួយនឹងកើតឡើងនោះនឹងបង្កឱ្យមានការភ័យស្លន់ស្លោនោះទេ" ៕

រូបតំណាង

ប្រភព៖ Bangkok Post

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ