ក្តៅៗ ធនាគារថៃជាច្រើនត្រូវបានស៊ើបអង្កេតលើប្រតិបត្តិការលាងលុយកខ្វក់

//s9.kh1.co/fb/fb55e142d7581bde9722eaf3e276f473792e797b.jpg
សង្គម

 ២៣-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (Amlo) កំពុងផ្ទៀងផ្ទាត់របាយការណ៍អន្តរជាតិមួយថាធនាគារថៃចំនួន ៤ បានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យអស់រយៈពេលជិតពីរទសវត្សមកហើយ

ថៃ៖ ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (Amlo) កំពុងផ្ទៀងផ្ទាត់របាយការណ៍អន្តរជាតិមួយថាធនាគារថៃចំនួន ៤ បានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យអស់រយៈពេលជិតពីរទសវត្សរ៍មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Preecha Charoensahayanont អគ្គលេខាធិការស្តីទីរបស់ Amlo បាននិយាយកាលពីថ្ងៃអង្គារថាការិយាល័យរបស់លោកកំពុងពិភាក្សាអំពីសកម្មភាពប្រតិបត្តិការជាមួយធនាគារថៃ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ។

លោកបាននិយាយថា “ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ហើយគ្មាននរណាម្នាក់ដឹងថាតើវាមកពីស្ថាប័នស៊ើបការណ៍ផ្លូវការរបស់សហរដ្ឋអាមេរិកទេ”។ លោកបានសំដៅទៅលើរបាយការណ៍របស់ក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិដោយសម្អាងលើឯកសារបែកធ្លាយពីបណ្តាញអនុវត្តឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

រូបតំណាង
រូបតំណាង

ឯកសារទាំងនោះបានបង្ហាញថាធនាគារពាណិជ្ជជាច្រើននៅទូទាំងពិភពលោកបានបិទភ្នែកមើលប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យដែលមានតម្លៃសរុបប្រមាណ ២ លានលានដុល្លារអាមេរិកចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៧ ។

ពួកគេបានរួមបញ្ចូលប្រតិបត្តិការចំនួន ៩២ តាមរយៈធនាគារថៃចំនួន ៤ ។ ប្រតិបត្តិការទិញលក់សរុបមានចំនួន ៤១,៣១ ពាន់លានដុល្លារ ដោយផ្ទេរចូលជារូបិយប័ណ្ណលុយបាតដែលមានតម្លៃស្មើរ ៩,៥៦ ពាន់លានដុល្លា និង ផ្ទេរចេញចំនួន ៣១,៧៥ ពាន់លានដុល្លា ។

លោកឧត្តមសេនីយ៍ឯក Preecha បានមានប្រសាសន៍បន្តថាការផ្ទៀងផ្ទាត់នឹងត្រូវការពេលវេលា។ លោកបានបន្ថែមថា "នឹងមានការឆ្លើយតបសមស្របមួយ។ វាមិនមានន័យថានៅពេលណាមានរបាយការណ៍ព័ត៌មានការស៊ើបអង្កេតដ៏ធំមួយនឹងកើតឡើងនោះនឹងបង្កឱ្យមានការភ័យស្លន់ស្លោនោះទេ" ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Bangkok Post

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T