ខ្សែប្រយុទ្ធ Alvaro Morata ​បាន​ទៅ​ដល់​ប្រទេស​អុីតាលីហើយ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Juventus ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​ពី​ក្រុម Atletico Madrid ​។​

ដោយសារ​តែ​មិន​អាច​យក Suarez ​បាន ​ក្រុម Juventus ​ក៏​បាន​ស្នើ​ខ្ចី​ជើង​កីឡាករ Morata ​ពី​ក្លិប Atletico Madrid ​វិញ​។ ជា​លទ្ធផល​ពួកគេ​អាច​ទិញ​ជើង​កីឡាករ​អេស្ប៉ាញ​នេះ​បាន​ក្នុង​តម្លៃ​១០​លាន​អឺរ៉ូ​ក្នុង​១​រដូវ​កាល ​ជាជាមួយលក្ខខណ្ឌទិញផ្តាច់បន្ទាប់ពីចប់កុងត្រាខ្ចីជើងនេះថែមទៀតផង។ ​

Morata នៅ Atletico Madrid

កីឡាករ Morata ​នឹង​ធ្វើ​តេស្ដ​សុខភាព​នៅថ្ងៃនេះ ​ហើយ​ថ្ងៃ​ស្អែក​នឹង​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ Juventus ​តែ​ម្ដង។ ​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​នេះ​ធ្លាប់​លេង​ឱ្យ​ក្រុម Juventus ​ម្ដង​ហើយ ​ប៉ុន្តែ​ត្រូវ​ក្រុម Real Madrid ​យក​ទៅ​វិញ ​មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ Atletico Madrid ។ ​ដោយ​ឡែក​រដូវ​កាល​នេះ ​រូបគេ​ក៏​ត្រលប់​មក​លេង​នៅ​អុីតាលីម្ដងទៀត ​ដោយ​សហការ​គ្នា​ជាមួយ Ronaldo ​ម្ដង៕

Morata កាលនៅ Juventus

ប្រភព​​​៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ