ក្រុមបិសាចក្រហម Manchester United បង្ខំចិត្តលែងប្រមាញ់យកកីឡាករ Dominic Calvert-Lewin ពីក្រុម Everton ដោយសារតែក្លិប Everton ដាក់តម្លៃខ្លួនកីឡាកររូបនេះរហូតទៅដល់ ៨០ លានផោនតាំងពីមុនកីឡាករ​រូបនេះ​ស៊ុតបាន Hat-Trick ក្នុងជំនួបរវាងក្រុម Everton ទល់នឹងក្រុម West Brom កាលពីសប្តាហ៍មុនមកម្ល៉េះ។

សារព័ត៌មាន The Sun បានឲ្យដឹងថាក្រុម Manchester United កំពុងតែសម្លឹងរកខ្សែប្រយុទ្ធដ៏មុតស្រួច​ដើម្បី​មកប្តូរកន្លែងលេងជាមួយនឹងកីឡាករ Anthony Martial ប៉ុន្តែពេលនេះ Manchester United ត្រូវដកចិត្តពី​កីឡាករ Calvert-Lewin ដោយសារតែតម្លៃខ្លួនថ្លៃពេក។
គួរបញ្ជាក់ផងដែរថា កីឡាករ Calvert-Lewin បានបង្ហាញទម្រង់លេងយ៉ាងល្អនាដើមរដូវកាលនេះដោយបានជួយ Everton យកឈ្នះទៅលើក្រុម Tottenham ក៏ដូចជាស៊ុតបាន Hat-Trick ក្នុងជំនួបជាមួយ West Brom ទៀតផង៕  

  កីឡាករ Dominic Calvert-Lewin
  កីឡាករ Dominic Calvert-Lewin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ