សារព័ត៌មាន Marca បានឱ្យដឹងថា ឈ្មោះរបស់ Edinson Cavani បានចាប់ផ្តើមលេចឮពេញការិយាល័យរបស់ Real Madrid ដោយអតីតកីឡាករ PSG រូបនេះអាចនឹងផ្លាស់មកដោយគ្មានតម្លៃផ្ទេរ។ ហើយបើយោងតាមរបាយការណ៍ដដែលបានបន្ថែមទៀតថា គាត់បានទទួលសំណើនៃការផ្ទេរមកក្លិប Real Madrid មុនពេលការប្រកួតទល់នឹងក្រុម Real Sociedad ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ។

ខ្សែប្រយុទ្ធ Edinson Cavani

ជាលទ្ធផល ឥឡូវនេះស្តេចសត្រូវបានគេជឿជាក់ថាកំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ ប៉ុន្តែនៅមានបញ្ហាបង្អាក់មួយចំនួនផងដែរ។

ខ្សែប្រយុទ្ធ Edinson Cavani

គួរឱ្យដឹងផងដែរថា បញ្ហាចម្បងនោះគឺប្រាក់ពលកម្មរបស់ Cavani ដែលទទួលបានប្រហែល ៧ លានផោន​ក្នុង​មួយឆ្នាំ ដែលមានន័យថាគាត់ប្រហែលជាត្រូវកាត់ប្រាក់ខែរបស់គាត់បើចង់លេងឱ្យ Real Madrid ព្រោះក្លិបធ្លាប់​បានប្រកាសពីការកាត់ប្រាក់ខែមិនថាបុគ្គលិកគ្រប់ជាន់ថ្នាក់ និងកីឡាករ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ