ក្រោយបានទទួលសំណើនៃការផ្ទេរមកក្លិប Real Madrid រួចមក Cavani អាចនឹងត្រូវធ្វើរឿងមួយនេះ បើចង់លេងឲ្យក្លិប

//s9.kh1.co/0d/0de6d54159a994f8ca66986b15aaf7cc6f39b6af.jpg
កីទ្បា

 ២២-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សារព័ត៌មាន Marca បានឱ្យដឹងថាឈ្មោះរបស់ Edinson Cavani បានចាប់ផ្តើមលេចលឺពេញការិយាល័យរបស់ Real Madrid ដោយអតីតកីឡាករ PSG រូបនេះអាចនឹងផ្លាស់មកដោយគ្មានតម្លៃផ្ទេរ។

សារព័ត៌មាន Marca បានឱ្យដឹងថា ឈ្មោះរបស់ Edinson Cavani បានចាប់ផ្តើមលេចឮពេញការិយាល័យរបស់ Real Madrid ដោយអតីតកីឡាករ PSG រូបនេះអាចនឹងផ្លាស់មកដោយគ្មានតម្លៃផ្ទេរ។ ហើយបើយោងតាមរបាយការណ៍ដដែលបានបន្ថែមទៀតថា គាត់បានទទួលសំណើនៃការផ្ទេរមកក្លិប Real Madrid មុនពេលការប្រកួតទល់នឹងក្រុម Real Sociedad ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

ជាលទ្ធផល ឥឡូវនេះស្តេចសត្រូវបានគេជឿជាក់ថាកំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះ ប៉ុន្តែនៅមានបញ្ហាបង្អាក់មួយចំនួនផងដែរ។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

គួរឱ្យដឹងផងដែរថា បញ្ហាចម្បងនោះគឺប្រាក់ពលកម្មរបស់ Cavani ដែលទទួលបានប្រហែល ៧ លានផោន​ក្នុង​មួយឆ្នាំ ដែលមានន័យថាគាត់ប្រហែលជាត្រូវកាត់ប្រាក់ខែរបស់គាត់បើចង់លេងឱ្យ Real Madrid ព្រោះក្លិបធ្លាប់​បានប្រកាសពីការកាត់ប្រាក់ខែមិនថាបុគ្គលិកគ្រប់ជាន់ថ្នាក់ និងកីឡាករ៕

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T