យោងតាមប្រភពព័ត៌មានកូរ៉េ បានឲ្យដឹងថា បុរសម្នាក់ ដែលជិះលើយន្តហោះ របស់ក្រុមហ៊ុន Korean Air មកកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិក បានយកសៀវភៅទស្សនាវដ្តី វាយក្បាលរបស់ អ្នកបម្រើស្រីម្នាក់ ព្រោះតែនាង បម្រើអាហារមិនត្រូវចិត្ត របស់គាត់។

បុរសរូបនោះ ត្រូវបានស្គាល់ថា ជាសមាជិកម្នាក់ នៅក្នុងក្រុមហ៊ុន POSCO Energy ហើយពេលនេះ ខាងក្រុមហ៊ុនអាកាសចរណ៍ ខាងលើ ក៏កំពុងតែធ្វើការដោះស្រាយករណីនេះ តាមផ្លូវច្បាប់ ផងដែរ។ ប្រភពព័ត៌មានដដែល បានឲ្យដឹងថា ខណៈពេលដែល បុរសដែលត្រូវបានគេស្គាល់ថា Mr. A កំពុងធ្វើដំណើរលើជើងហោះហើរនោះ គាត់បានប្រាប់ដល់អ្នកបំរើថា បាយដែលគាត់ពិសារ មិនទាន់ឆ្អិន ហេតុនេះហើយ គាត់ទាមទារ អោយដូរជា មី Ramen វិញ។ ក្រោយមក គាត់បានប្រាប់ដល់អ្នកបម្រើស្រីនោះថា មី Ramen ដែលគេផ្តល់ជូនគាត់នោះ នៅតែមិនត្រូវចិត្តគាត់ដដែល ហើយបានអោយគេធ្វើឡើងវិញ ជាច្រើនដង រហូតដល់បុរសនោះខឹង ក៏បានយកទស្សនាវដ្តី វាយក្បាលរបស់ អ្នកបំរើស្រីម្នាក់ តែម្តង។

ទោះជាយ៉ាងណា រឿងនេះ ត្រូវបានរាយការណ៍ដល់ FBI និង មន្រ្តីចំណតអាកាសយានដ្ឋាន ដោយ ភ្នាក់ងារ FBI បានផ្តល់ជំរើសដល់គាត់ ២ ក្នុងការជ្រើសរើស គឺទីមួយ ចូលមក សហរដ្ឋអាមេរិក រួចស្ថិតក្រោមការស៊ើបអង្កេត និង ជំរើសទី២ ត្រឡប់ទៅកាន់ ប្រទេស កូរ៉េខាងត្បូងវិញ ហើយគាត់ក៏បានជ្រើសយក ជំរើសទី២។

យ៉ាងណាមិញ ក្រោយពីបែកធ្លាយរឿងនេះ លិចលឺដល់មហាជនរួច គាត់ក៏បានលាឈប់ ពីមុខតំណែងការងាររបស់ខ្លួន ចំណែកខាងក្រុមហ៊ុន ក៏បានធ្វើការសុំទោស ចំពោះឧប្បតិ្តហេតុនេះ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?




ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]