ក្រោយលែងលះ អតីតភរិយា Sornram បែរជានិយាយអរគុណលោកថា...

//s9.kh1.co/ae/ae953ed94001341d8f99cc8e57d29ba465935aa1.jpg
តារា & កម្សាន្ដ

 ២១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្វីត្បិតតែលែងមានឈ្មោះជាប្ដីប្រពន្ធនឹងគ្នាមែន តែ អតីតភរិយា របស់ តារាសម្ដែងប្រុស លោក Sornram នាង Tik Big Brother បានបង្ហាញសារអរគុណចំពោះលោក ដែលបានធ្វើឲ្យជីវិតនាងមានការផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងវិញ

ថៃ៖ គឺជារឿងរ៉ាវដ៏គួរឲ្យសោកស្ដាយសម្រាប់ជីវិត ប្ដីប្រពន្ធរបស់ តារាប្រុស លោក Sornram និងអតីតភរិយា នាង Tik Big Brother  ដែលបានសម្រេចចិត្តលែងលះគ្នា ដោយសារតែភរិយាលោក បានសាងកំហុសដ៏ធំ ដោយបានជាប់បំណុលល្បែងជាច្រើន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីនេះ អ្នកទាំងពីរមិនបានឈ្លោះប្រកែកអ្វីឡើយ ដែលផ្ទុយទៅវិញ អតីតភរិយារបស់លោក នាង Tik Big Brother ថែមទាំងបានថ្លែងអំណរគុណចំពោះលោក Sornram ដែលបានផ្លាស់ប្តូរខ្លួននាង ឲ្យទៅជាមនុស្សដែលល្អប្រសើរសម្រាប់កូនរបស់អ្នកទាំងពីរទៀតផង។ 

នៅក្នុងនោះដែរ Tik បានបង្ហោះសារ ក្នុងបណ្ដាញសង្គម Instagram  ដោយបានអរគុណអតីតស្វាមីរបស់នាង ដែលធ្វើបានឲ្យនាងបានផ្លាស់ប្តូរទៅជាមនុស្សល្អប្រសើរ មានការខិតខំប្រឹងប្រែងធ្វើការដើម្បីរកប្រាក់ សម្រាប់កូនរបស់ខ្លួន ដែលធ្វើឲ្យមនុស្សជាច្រើន បានឃើញពីរបៀបនិងការព្យាយាមរបស់នាង ក៏ដូចជាបានបង្ហាញពីសារលើកទឹកចិត្តដល់នាងគ្រប់ៗគ្នា។ 

ប៉ុន្តែ យ៉ាងណាមិញ ចំពោះទំនាក់ទំនងអ្នកទាំងពីរ ភាគីខាងប្រុស លោក Sornram ក៏បានផ្តល់បទសម្ភាសន៍ផងដែរថា បញ្ហានៃការវិលត្រឡប់មកធ្វើជាប្តីប្រពន្ធនឹងគ្នា គឺមិនអាចទៅរួចម្តងទៀតឡើយ ប៉ុន្តែ លោកក៏មិនបានកាត់ផ្ដាច់ទំនាក់ទំនងម្ដាយកូននោះទេ ខណៈដែលកំពុងរង់ចាំពីពេលទំនេរដូចគ្នា ដើម្បីឯកភាពគ្នា នៅថ្ងៃនិងពេលវេលាណា ដែលបានមកជួបមុខកូនស្រី៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

អតីតភរិយា របស់ Sornram 
អតីតភរិយា របស់ Sornram 
អតីតភរិយា របស់ Sornram
អតីតភរិយា របស់ Sornram
Sornram និង អតីតភរិយា
Sornram និង អតីតភរិយា
Sornram និង អតីតភរិយា
Sornram និង អតីតភរិយា
Sornram និង អតីតភរិយា
Sornram និង អតីតភរិយា
Sornram និង អតីតភរិយា ព្រមទាំងកូនស្រី 
Sornram និង អតីតភរិយា ព្រមទាំងកូនស្រី 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T