ថៃ៖ គឺជារឿងរ៉ាវដ៏គួរឲ្យសោកស្ដាយសម្រាប់ជីវិត ប្ដីប្រពន្ធរបស់ តារាប្រុស លោក Sornram និងអតីតភរិយា នាង Tik Big Brother ដែលបានសម្រេចចិត្តលែងលះគ្នា ដោយសារតែភរិយាលោក បានសាងកំហុសដ៏ធំ ដោយបានជាប់បំណុលល្បែងជាច្រើន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បន្ទាប់ពីនេះ អ្នកទាំងពីរមិនបានឈ្លោះប្រកែកអ្វីឡើយ ដែលផ្ទុយទៅវិញ អតីតភរិយារបស់លោក នាង Tik Big Brother ថែមទាំងបានថ្លែងអំណរគុណចំពោះលោក Sornram ដែលបានផ្លាស់ប្តូរខ្លួននាង ឲ្យទៅជាមនុស្សដែលល្អប្រសើរសម្រាប់កូនរបស់អ្នកទាំងពីរទៀតផង។
នៅក្នុងនោះដែរ Tik បានបង្ហោះសារ ក្នុងបណ្ដាញសង្គម Instagram ដោយបានអរគុណអតីតស្វាមីរបស់នាង ដែលធ្វើបានឲ្យនាងបានផ្លាស់ប្តូរទៅជាមនុស្សល្អប្រសើរ មានការខិតខំប្រឹងប្រែងធ្វើការដើម្បីរកប្រាក់ សម្រាប់កូនរបស់ខ្លួន ដែលធ្វើឲ្យមនុស្សជាច្រើន បានឃើញពីរបៀបនិងការព្យាយាមរបស់នាង ក៏ដូចជាបានបង្ហាញពីសារលើកទឹកចិត្តដល់នាងគ្រប់ៗគ្នា។
ប៉ុន្តែ យ៉ាងណាមិញ ចំពោះទំនាក់ទំនងអ្នកទាំងពីរ ភាគីខាងប្រុស លោក Sornram ក៏បានផ្តល់បទសម្ភាសន៍ផងដែរថា បញ្ហានៃការវិលត្រឡប់មកធ្វើជាប្តីប្រពន្ធនឹងគ្នា គឺមិនអាចទៅរួចម្តងទៀតឡើយ ប៉ុន្តែ លោកក៏មិនបានកាត់ផ្ដាច់ទំនាក់ទំនងម្ដាយកូននោះទេ ខណៈដែលកំពុងរង់ចាំពីពេលទំនេរដូចគ្នា ដើម្បីឯកភាពគ្នា នៅថ្ងៃនិងពេលវេលាណា ដែលបានមកជួបមុខកូនស្រី៕
សូមទស្សនារូបភាពខាងក្រោម៖