អ៊ីតាលី៖ នៅក្នុងការប្រកួតបើកឆាកលីគកំពូល Serie A រដូវកាលថ្មីយប់មិញនេះ ក្លិបការពារតំណែងជើងឯក Juventus រកបាន៣ពិន្ទុដ៏មានសារៈសំខាន់ ក្រោយយកឈ្នះក្លិប Sampdoria ដោយលទ្ធផលគួរជាទីគាប់ចិត្ត៣ទល់នឹង០។ 

កីឡាករ Dejan Kulusevski និង Cristiano Ronaldo
ក្រុមកីឡាកររបស់ក្លិប Juventus

នៅក្នុងការប្រកួតតង់ទី១ ពោលគឺនៅនាទីទី១៣ កីឡាករវ័យក្មេង Dejan Kulusevski រកបានគ្រាប់ទី១ឲ្យ Juventus នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេឲ្យលោកគ្រូបង្វឹក Andrea Pirlo ក្រោយផ្លាស់ចេញពីក្លិប Atalanta នៅក្នុងរដូវក្ដៅនេះ។

  កីឡាករ Leonardo Bonucci

ចូលដល់តង់ទី២Juventus មានឱកាសបន្ថែមបាន២គ្រាប់ទៀត ពោលរកបានដោយកីឡាករខ្សែការពារ Leonardo Bonucci នៅនាទីទី៧៨ និងខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទីទី៨៨។

កីឡាករ Cristiano Ronaldo

គួរឲ្យដឹងដែរថាសម្រាប់ការប្រកួតរបស់ Juventus យប់មិញនេះ ជា​ការដឹកនាំក្រុមឈុតធំលើកដំបូងរបស់លោក Andrea Pirlo នៅក្នុងក្រមខ័ណ្ឌ Serie A  ចាប់តាំងពីមកជំនួសតំណែងលោក Maurizio Sarri កាលពីខែសីហាមក។ ហើយលទ្ធផល៣ទល់នឹង០នេះ ជាការចាប់ផ្តើមមួយដ៏ល្អរបស់សេះបង្កង់ Juventus ៕​

កីឡាករ Cristiano Ronaldo និង  លោក Andrea Pirlo
ការប្រកួតរវាងក្លិប Juventus និង Sampdoria

ប្រភព​​​៖ bbc

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ