បើកឆាក Serie A យប់មិញ ពូដូស៊ុតបានមួយគ្រាប់ជួយឲ្យ Juventus យកឈ្នះ Sampdoria ៣-០ (មានវីដេអូ)

//s9.kh1.co/e5/e581ec51820a1124246eac984b492e5264c12516.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លិប Juventus រកបាន៣ពិន្ទុក្រោយយកឈ្នះក្លិប Sampdoria ៣-០ នៅក្នុងការប្រកួតបើកឆាកក្រមខ័ណ្ឌ Serie A យប់មិញនេះ

អ៊ីតាលី៖ នៅក្នុងការប្រកួតបើកឆាកលីគកំពូល Serie A រដូវកាលថ្មីយប់មិញនេះ ក្លិបការពារតំណែងជើងឯក Juventus រកបាន៣ពិន្ទុដ៏មានសារៈសំខាន់ ក្រោយយកឈ្នះក្លិប Sampdoria ដោយលទ្ធផលគួរជាទីគាប់ចិត្ត៣ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Dejan Kulusevski និង Cristiano Ronaldo
កីឡាករ Dejan Kulusevski និង Cristiano Ronaldo
ក្រុមកីឡាកររបស់ក្លិប Juventus
ក្រុមកីឡាកររបស់ក្លិប Juventus

នៅក្នុងការប្រកួតតង់ទី១ ពោលគឺនៅនាទីទី១៣ កីឡាករវ័យក្មេង Dejan Kulusevski រកបានគ្រាប់ទី១ឲ្យ Juventus នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេឲ្យលោកគ្រូបង្វឹក Andrea Pirlo ក្រោយផ្លាស់ចេញពីក្លិប Atalanta នៅក្នុងរដូវក្ដៅនេះ។

  កីឡាករ Leonardo Bonucci
  កីឡាករ Leonardo Bonucci

ចូលដល់តង់ទី២Juventus មានឱកាសបន្ថែមបាន២គ្រាប់ទៀត ពោលរកបានដោយកីឡាករខ្សែការពារ Leonardo Bonucci នៅនាទីទី៧៨ និងខ្សែប្រយុទ្ធ Cristiano Ronaldo នៅនាទីទី៨៨។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

គួរឲ្យដឹងដែរថាសម្រាប់ការប្រកួតរបស់ Juventus យប់មិញនេះ ជា​ការដឹកនាំក្រុមឈុតធំលើកដំបូងរបស់លោក Andrea Pirlo នៅក្នុងក្រមខ័ណ្ឌ Serie A  ចាប់តាំងពីមកជំនួសតំណែងលោក Maurizio Sarri កាលពីខែសីហាមក។ ហើយលទ្ធផល៣ទល់នឹង០នេះ ជាការចាប់ផ្តើមមួយដ៏ល្អរបស់សេះបង្កង់ Juventus ៕​

កីឡាករ Cristiano Ronaldo និង 

លោក Andrea Pirlo
កីឡាករ Cristiano Ronaldo និង  លោក Andrea Pirlo
ការប្រកួតរវាងក្លិប Juventus និង Sampdoria

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T