អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-min Son នៅតែបន្តបង្ហាញទម្រង់លេងបានល្អសម្រាប់រដូវកាលនេះ ជាក់ស្ដែងកាលពីរាត្រីថ្ងៃអាទិត្យម្សិល​មិញ គេបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្រុម Southampton នៅទឹកដី St. Mary's Stadium ៥ទល់នឹង២។

កីឡាករ Heung-min Son 

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Southampton រកបានដោយខ្សែប្រយុទ្ធ Danny Ings។ ចំណែកឯ៥គ្រាប់របស់ Spurs ធ្វើបានតាមរយៈម្ចាស់អាវលេខ៧ Son ៤គ្រាប់ និង ជើងស៊ុតជម្រើសជាតិអង់គ្លេស Harry Kane ១គ្រាប់។ យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ៤គ្រាប់របស់ Son សុទ្ធសឹងតែទទួលបានពីការបញ្ជូនរបស់ Kane ។

Son និង Kane

តាមរយៈលទ្ធផលខាងលើ បានជួយក្រុមដែលដឹកនាំដោយលោក Jose Mourinho ឡើងទៅឈរលេខ៦ ក្នុងតារាង Premier League សប្ដាហ៍ទី២នេះ មាន៣ពិន្ទុ ចំណែកឯក្រុម Southampton ធ្លាក់ទៅឈរលេខ១៩ ក្រោយ២ប្រកួតកន្លងទៅ ចាញ់ទាំង២លើក។

សកម្មភាពនៃការប្រកួត

គួរឲ្យដឹងដែរថា Kane បានបង្កើតកំណត់ត្រាល្អមួយផ្ទាល់ខ្លួន ក្រោយបញ្ជូនបាល់ឲ្យ Son បាន៤គ្រាប់កាលពីយប់មិញ ដោយរូបគេ ជាកីឡាករដំបូងគេបង្អស់គិតតាំងពីឆ្នាំ២០០៣មក ដែលបញ្ជូនបាល់ឲ្យកីឡាករតែមួយសម្រេចទីបានចាប់ពី៣គ្រាប់ឡើង៕

Son និង Kane

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ