ល្អអីល្អយ៉ាងនេះ! Son ស៊ុត៤គ្រាប់ម្នាក់ឯង ជួយ Spurs លត់ Southampton ៥-២ (មានវីដេអូ)

//s9.kh1.co/27/2752580b34e5f035b4d57154e81a65e5cdd957ef.jpg
កីទ្បា

 ២១-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Southampton បរាជ័យក្រោមថ្វីជើងក្រុម Spurs ៥-២

អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-min Son នៅតែបន្តបង្ហាញទម្រង់លេងបានល្អសម្រាប់រដូវកាលនេះ ជាក់ស្ដែងកាលពីរាត្រីថ្ងៃអាទិត្យម្សិល​មិញ គេបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្រុម Southampton នៅទឹកដី St. Mary's Stadium ៥ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Heung-min Son 
កីឡាករ Heung-min Son 

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Southampton រកបានដោយខ្សែប្រយុទ្ធ Danny Ings។ ចំណែកឯ៥គ្រាប់របស់ Spurs ធ្វើបានតាមរយៈម្ចាស់អាវលេខ៧ Son ៤គ្រាប់ និង ជើងស៊ុតជម្រើសជាតិអង់គ្លេស Harry Kane ១គ្រាប់។ យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ៤គ្រាប់របស់ Son សុទ្ធសឹងតែទទួលបានពីការបញ្ជូនរបស់ Kane ។

Son និង Kane
Son និង Kane

តាមរយៈលទ្ធផលខាងលើ បានជួយក្រុមដែលដឹកនាំដោយលោក Jose Mourinho ឡើងទៅឈរលេខ៦ ក្នុងតារាង Premier League សប្ដាហ៍ទី២នេះ មាន៣ពិន្ទុ ចំណែកឯក្រុម Southampton ធ្លាក់ទៅឈរលេខ១៩ ក្រោយ២ប្រកួតកន្លងទៅ ចាញ់ទាំង២លើក។

សកម្មភាពនៃការប្រកួត
សកម្មភាពនៃការប្រកួត

គួរឲ្យដឹងដែរថា Kane បានបង្កើតកំណត់ត្រាល្អមួយផ្ទាល់ខ្លួន ក្រោយបញ្ជូនបាល់ឲ្យ Son បាន៤គ្រាប់កាលពីយប់មិញ ដោយរូបគេ ជាកីឡាករដំបូងគេបង្អស់គិតតាំងពីឆ្នាំ២០០៣មក ដែលបញ្ជូនបាល់ឲ្យកីឡាករតែមួយសម្រេចទីបានចាប់ពី៣គ្រាប់ឡើង៕

Son និង Kane
Son និង Kane

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T