បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ «ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង» ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង (មានវីដេអូ)

//s9.kh1.co/9e/9eb3fb8d7844d616f95e46e3f287df6224b6404b.jpg
នារី

 ២២-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បទចម្រៀងថ្មីរបស់ ព្រាប សុវត្ថិ «ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង» កំពុងត្រូវមហាជនរិះគន់ប្រើពាក្យមិនសមរម្យ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយកំពូលតារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ បន្ទាប់ពីរូបលោកបានចាកចេញពីផលិតកម្ម រស្មីហង្សមាស និងចូលទ្រនំជាមួយផលិតកម្មថ្មី Galaxy Navatra  រួចមក រូបលោកក៏បានចេញចម្រៀងជាបន្តបន្ទាប់ និងទទួលបានក៏គាំទ្រយ៉ាងច្រើននូវបទចម្រៀងប្រពៃណីភ្ជុំបិណ្ឌនាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីម្សិលមិញនេះ លោកបានចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង» ជាស្នាដៃតែងនិពន្ធ Melody និងទំនុកច្រៀងដោយលោក យឹម តាស្រង់ ទោះបីបទនេះទើបតែចេញមិនបានប៉ុន្មានម៉ោងក៏ពិតមែន តែចំនួនអ្នកចូលមើលរហូតដល់ជាង ២សែននាក់ឯណោះ។ ទន្ទឹមនឹងនោះផងដែរ ក៏មានមតិជាច្រើនបានរិះគន់បទចម្រៀងនេះ ដោយបានលើកឡើងថា៖

«បងចូលផលិត្តកម្មថ្នី ច្រៀងដូចជាមិនពិរោះទេ ប្រហែលជានាក់និពន្តបទមិនត្រូវនឹងបង» «ការប្រើពាក្យខ្មែរឲ្យពិរោះស្ដាប់បន្តិចទៅ ដូចសំដីជនអវិជ្ជា» និង «ហេតុអ្វីប្រើពាក្យញ៉ែរគ្នា ចង់ឃើញមុខអ្នកដាក់ចំណងជើង ចំណងជើងមិនសមនិងតារាលំដាប់កំពូលទេ» ហើយក៏នៅមានមតិរិះគន់ជាច្រើនទៀត។

យ៉ាងណាមិញ ទោះបីមានមតិរិះគន់ក៏ដោយ តែក៏នៅមានអ្នកគាំទ្រជាច្រើនទៀតសរសើរនូវចម្រៀងថ្មីមុនៗរបស់លោក ក៏ដូចជាបទ «ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង» ដែលទើបនឹងចេញផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក  ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
ខមិនរបស់អ្នកលេងតាមបណ្តាញសង្គម
ខមិនរបស់អ្នកលេងតាមបណ្តាញសង្គម
ខមិនរបស់អ្នកលេងតាមបណ្តាញសង្គម
ខមិនរបស់អ្នកលេងតាមបណ្តាញសង្គម
បទ «ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង»
ព្រាប សុវត្ថិ
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T