ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយកំពូលតារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ បន្ទាប់ពីរូបលោកបានចាកចេញពីផលិតកម្ម រស្មីហង្សមាស និងចូលទ្រនំជាមួយផលិតកម្មថ្មី Galaxy Navatra រួចមក រូបលោកក៏បានចេញចម្រៀងជាបន្តបន្ទាប់ និងទទួលបានក៏គាំទ្រយ៉ាងច្រើននូវបទចម្រៀងប្រពៃណីភ្ជុំបិណ្ឌនាពេលកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីម្សិលមិញនេះ លោកបានចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង» ជាស្នាដៃតែងនិពន្ធ Melody និងទំនុកច្រៀងដោយលោក យឹម តាស្រង់ ទោះបីបទនេះទើបតែចេញមិនបានប៉ុន្មានម៉ោងក៏ពិតមែន តែចំនួនអ្នកចូលមើលរហូតដល់ជាង ២សែននាក់ឯណោះ។ ទន្ទឹមនឹងនោះផងដែរ ក៏មានមតិជាច្រើនបានរិះគន់បទចម្រៀងនេះ ដោយបានលើកឡើងថា៖
«បងចូលផលិត្តកម្មថ្នី ច្រៀងដូចជាមិនពិរោះទេ ប្រហែលជានាក់និពន្តបទមិនត្រូវនឹងបង» «ការប្រើពាក្យខ្មែរឲ្យពិរោះស្ដាប់បន្តិចទៅ ដូចសំដីជនអវិជ្ជា» និង «ហេតុអ្វីប្រើពាក្យញ៉ែរគ្នា ចង់ឃើញមុខអ្នកដាក់ចំណងជើង ចំណងជើងមិនសមនិងតារាលំដាប់កំពូលទេ» ហើយក៏នៅមានមតិរិះគន់ជាច្រើនទៀត។
យ៉ាងណាមិញ ទោះបីមានមតិរិះគន់ក៏ដោយ តែក៏នៅមានអ្នកគាំទ្រជាច្រើនទៀតសរសើរនូវចម្រៀងថ្មីមុនៗរបស់លោក ក៏ដូចជាបទ «ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង» ដែលទើបនឹងចេញផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖