យោងតាមប្រភពព័ត៌មានចិន កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា វីឌីអូឃ្លីបរយៈពេល ៣៤វិនាទី ត្រូវបានបង្ហោះនៅលើ Youku របស់ចិន បង្ហាញពី បុរសវ័យក្មេងម្នាក់ បានយកសំបកផ្លែ ឪឡឹក មកគ្របក្បាលខ្លួនឯង រួចរាំ តាមចង្វាក់បទ Gangnam Style របស់ តារាចម្រៀង Psy។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងវីឌីអូនេះ រូបគេ កំពុងតែរាំ ក្នុងរថភ្លើងមួយខ្សែ នៅ Fangshan នៃស្ថានីយ៍រថភ្លើង ក្រុងប៉េកាំង ប្រទេសចិន កាលពីពីថ្ងៃអង្គារ វេលាម៉ោង ប្រមាណជា ៦ល្ងាច។ ក្នុងនោះដែរ អ្នកដំណើរនៅលើនោះ បាននាំគ្នាសំលឹងមើលទៅកាន់ បុរសចម្លែករូបនេះ និង មានអ្នកខ្លះទៀត ថតវីឌីអូ យកសកម្មភាព របស់គេ ផងដែរ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]