ប្រមាញ់បានRobert Pattinson ដោះម៉ាស់អង្គុយថើបមិត្តស្រីធ្វើមិនដឹង ក្រោយឆ្លងកូវីដ១៩កាល២សប្ដាហ៍មុន

//s9.kh1.co/e6/e64f797691253de3cabd41d8c9526340ccfb7fd7.png
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង លោក Robert Pattinson ត្រូវបានគេប្រទះឃើញថើបមិត្តស្រីតារាម៉ូដែលរបស់លោក នាង Suki Waterhouse នៅទីក្រុងឡុងកាលពីថ្មីៗនេះ​បន្ទាប់ពីបានធ្វើតេស្ត៍វិជ្ជមានកូវីដ១៩កាល២សប្តាហ៍មុន

បរទេស៖ ពីរសប្តាហ៍បន្ទាប់ពីមានរបាយការណ៍ រាយការណ៍មកថា ថាតារាសម្តែងប្រុសលោក Robert Pattinson បានធ្វើតេស្តវិជ្ជមានកូវីដ១៩នោះ ត្រូវបានគេប្រទះឃើញ បណ្តើរមិត្តស្រីនៅក្នុងទីក្រុងឡុងដ៍ ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះ គូស្នេហ៍មួយគូនេះ ត្រូវបានប្រទះឃើញ ជាមួយគ្នាមានភាពកក់ក្ដៅនៅលើកៅអីក្នុងពេលដើរលេងតាមឧទ្យានមួយកន្លែងនៅក្នុងតំបន់ទីក្រុង កាលពីគ្រាកន្លង  ដែលតារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះ ក៏បានការពារភ្នែកពីព្រះអាទិត្យដោយពាក់មួកនិងវ៉ែនតាខ្មៅផងដែរ។

ចំណែកឯតារាម៉ូដែលវ័យ ២៨ ឆ្នាំ ក៏បានពាក់អាវយឺតពណ៌ប្រផេះនិងខោខ្លីពណ៌ខ្មៅ អមជាមួយអាវក្រៅធំ ដែលអ្វីដែលពិសេសនោះ ពួកគេម្នាក់ៗក៏បានពាក់ម៉ាសផងដែរ អ្វីដែលជាទីអារម្មណ៍នោះ គូស្នេហ៍មួយគូនេះ បានទាយទម្លាក់ម៉ាសថើបគ្នា ហាក់បីដូចតារាសម្តែងបានជាដាច់ និងសុខភាពលោកវិលរកសភាពដូចដើមវិញ។

គួររម្លឹកផងដែរថា ពីរសប្តាហ៍មុននៅថ្ងៃទី ៣ ខែកញ្ញា សារព័ត៌មានបានចុះផ្សាយព្រោងព្រាតនាថាលោក Robert Pattinson បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ មិនត្រឹមតែប៉ុណ្ណោះ លោកត្រូវបានដាក់ដាច់ដោយឡែក និងត្រូវក្រុមការងារផលិតភាគយន្ត ក៏បានបន្តថតខ្សែភាពយន្តក្នុងអំឡុងពេលអវត្តមានរបស់ Robert Pattinson ក្រោមការត្រួតពិនិត្យសុខភាពយ៉ាងតឹងរឹងបំផុតផងដែរ៕​

សូមទស្សនារូបខាងក្រោម៖

Robert Pattinson
Robert Pattinson
Robert Pattinson
Robert Pattinson
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
  លោក Robert Pattinson និងមិត្តស្រី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T