បរទេស៖ ពីរសប្តាហ៍បន្ទាប់ពីមានរបាយការណ៍ រាយការណ៍មកថា ថាតារាសម្តែងប្រុសលោក Robert Pattinson បានធ្វើតេស្តវិជ្ជមានកូវីដ១៩នោះ ត្រូវបានគេប្រទះឃើញ បណ្តើរមិត្តស្រីនៅក្នុងទីក្រុងឡុងដ៍ ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ គូស្នេហ៍មួយគូនេះ ត្រូវបានប្រទះឃើញ ជាមួយគ្នាមានភាពកក់ក្ដៅនៅលើកៅអីក្នុងពេលដើរលេងតាមឧទ្យានមួយកន្លែងនៅក្នុងតំបន់ទីក្រុង កាលពីគ្រាកន្លង ដែលតារាសម្តែងវ័យ ៣៤ ឆ្នាំរូបនេះ ក៏បានការពារភ្នែកពីព្រះអាទិត្យដោយពាក់មួកនិងវ៉ែនតាខ្មៅផងដែរ។
ចំណែកឯតារាម៉ូដែលវ័យ ២៨ ឆ្នាំ ក៏បានពាក់អាវយឺតពណ៌ប្រផេះនិងខោខ្លីពណ៌ខ្មៅ អមជាមួយអាវក្រៅធំ ដែលអ្វីដែលពិសេសនោះ ពួកគេម្នាក់ៗក៏បានពាក់ម៉ាសផងដែរ អ្វីដែលជាទីអារម្មណ៍នោះ គូស្នេហ៍មួយគូនេះ បានទាយទម្លាក់ម៉ាសថើបគ្នា ហាក់បីដូចតារាសម្តែងបានជាដាច់ និងសុខភាពលោកវិលរកសភាពដូចដើមវិញ។
គួររម្លឹកផងដែរថា ពីរសប្តាហ៍មុននៅថ្ងៃទី ៣ ខែកញ្ញា សារព័ត៌មានបានចុះផ្សាយព្រោងព្រាតនាថាលោក Robert Pattinson បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ មិនត្រឹមតែប៉ុណ្ណោះ លោកត្រូវបានដាក់ដាច់ដោយឡែក និងត្រូវក្រុមការងារផលិតភាគយន្ត ក៏បានបន្តថតខ្សែភាពយន្តក្នុងអំឡុងពេលអវត្តមានរបស់ Robert Pattinson ក្រោមការត្រួតពិនិត្យសុខភាពយ៉ាងតឹងរឹងបំផុតផងដែរ៕
សូមទស្សនារូបខាងក្រោម៖