ជាអ្វីនឹងគ្នា? ហេតុអ្វី Kem Hussawee និង Mookda ត្រូវឲ្យកាដូឲ្យគ្នាទៅវិញទៅមកបែបនេះ?

//s9.kh1.co/31/31dbcf3b2a5870df00bd49d4a8b3dbdab384e4dc.jpg
នារី

 ១៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ហេតុអ្វី Kem និង Mookda ត្រូវឲ្យកាដូឲ្យគ្នាទៅវិញទៅមកបែបនេះ?

ថៃ៖ កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២០ រំលងទៅថ្មីៗនេះ តារាសម្តែងប្រុសស្រី ២ រូបគឺលោក Kem និងកញ្ញា Mookda បានទៅចូលរួមក្នុងកម្មវិធីមួយ ហើយអ្នកទាំងពីរថែមទាំងបានលួចបង្ហើបពីកាដូខួបកំណើត ដែលអ្នកទាំងពីរបានទិញជូនគ្នាទៅវិញទៅមកទៀត។ ចង់ដឹងអត់ថា តើកាដូនោះជាអ្វី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់កាដូខួបកំណើតរបស់ Mookda ដែលលោក Kem បានទិញជូនគឺជាក្រែមលាបបបូរមាត់ ហើយមូលហេតុដែលលោកជូននូវកាដូនេះ ព្រោះក្រែមជារបស់ដែលនាងតែងតែប្រើជាប្រចាំថ្ងៃ។ ដូច្នេះគ្រប់ពេលដែលនាងប្រើគឺនាងនឹងនឹកឃើញដល់ម្ចាស់ក្រែមនេះតែម្តង។

រីឯតារាស្រី Mookda បានបង្ហើបថា នាងក៏បានទិញមួកជូន Kem ក្នុងថ្ងៃកំណើតផងដែរ។ ហើយភ្លាមៗនោះ Kem បាននិយាយថា នាងគឺជាមនុស្សដំបូងដែលបានទិញមួកជាកាដូសម្រាប់លោក។ យ៉ាងណាមិញ ពេលនេះមហាជន និងហ្វេនៗជាច្រើនកំពុងតែសង្ស័យលើអ្នកទាំងពីរហើយ ព្រោះសង្កេតឃើញថាមួយរយៈចុងក្រោយនេះ Kem និង Mookda មានអាការៈស្វីតខុសពីធម្មតា៕    

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Kem Hussawee
Kem Hussawee
Mookda Narinrak
Mookda Narinrak
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T