ថៃ៖ កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២០ រំលងទៅថ្មីៗនេះ តារាសម្តែងប្រុសស្រី ២ រូបគឺលោក Kem និងកញ្ញា Mookda បានទៅចូលរួមក្នុងកម្មវិធីមួយ ហើយអ្នកទាំងពីរថែមទាំងបានលួចបង្ហើបពីកាដូខួបកំណើត ដែលអ្នកទាំងពីរបានទិញជូនគ្នាទៅវិញទៅមកទៀត។ ចង់ដឹងអត់ថា តើកាដូនោះជាអ្វី?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្រាប់កាដូខួបកំណើតរបស់ Mookda ដែលលោក Kem បានទិញជូនគឺជាក្រែមលាបបបូរមាត់ ហើយមូលហេតុដែលលោកជូននូវកាដូនេះ ព្រោះក្រែមជារបស់ដែលនាងតែងតែប្រើជាប្រចាំថ្ងៃ។ ដូច្នេះគ្រប់ពេលដែលនាងប្រើគឺនាងនឹងនឹកឃើញដល់ម្ចាស់ក្រែមនេះតែម្តង។
រីឯតារាស្រី Mookda បានបង្ហើបថា នាងក៏បានទិញមួកជូន Kem ក្នុងថ្ងៃកំណើតផងដែរ។ ហើយភ្លាមៗនោះ Kem បាននិយាយថា នាងគឺជាមនុស្សដំបូងដែលបានទិញមួកជាកាដូសម្រាប់លោក។ យ៉ាងណាមិញ ពេលនេះមហាជន និងហ្វេនៗជាច្រើនកំពុងតែសង្ស័យលើអ្នកទាំងពីរហើយ ព្រោះសង្កេតឃើញថាមួយរយៈចុងក្រោយនេះ Kem និង Mookda មានអាការៈស្វីតខុសពីធម្មតា៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖