ស្នេហាលើកទី២ របស់សោម៉ាវត្តី កំពុងធ្វើឲ្យនាងមានក្តីសុខខ្លាំង

//s9.kh1.co/6e/6eafa3d058f10be6ae0cbe67474282a4e367eb8b.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

សុខ សោម៉ាវត្តី និងគូស្នេហ៍ បានធ្វើឲ្យហ្វេន រឹតតែច្រណែននឹងនាង យ៉ាងខ្លាំង ជាមួយនឹង សកម្មភាពស្វីតៗ របស់ពួកគេ។

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កេរ្តិ៍ឈ្មោះរបស់ សុខ សោម៉ាវត្តី ត្រូវបានល្បីសុះសាយ ក្រោយរូបនាងបានជាប់ជា Freshie Girl ធ្វើឲ្យជីវិតសិល្បៈ បានដើរតាំងពីពេលនោះមក រហូតធ្វើឲ្យគ្រប់គ្នាបានស្គាល់ នាង តាមស្ពត វីដេអូចម្រៀង រឿងភាគ និងខ្សែភាពយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមិនបានប៉ុន្មានឆ្នាំ រូបនាង ក៏បានចូលរោងជ័យ ក្នុងឆ្នាំ២០១២ តែក៏បរាជ័យ បានបន្សល់នូវកូនស្រីដ៏ស្រស់ស្អាត ក្នុងចំណងដៃអាពាហ៍ពិពាហ៍របស់ពួកគេ។  ទោះយ៉ាងណាក្តី សុខ សោម៉ាវត្តី ក៏បានធ្វើចិត្តបាន ក្រោយជួបរឿងស្មុគស្មាញ ជាមួយនឹងបញ្ហាគ្រួសាររួចមក ក៏មានរឿងរ៉ាវល្អៗ កើតចូលក្នុងជីវិតរបស់នាងដូចគ្នា ដោយបច្ចុប្បន្ន សុខ សោម៉ាវត្តី ក៏មានផ្សំបេះដូង ជាកម្លោះសង្ហា លោក វ៉ាហេទ ដែលជា ជាកីឡាករបាល់ទាត់ម្នាក់។

ជាពិសេស ជីវិតគូរបស់ពួកគេ មានក្តីសុខ សុខសុភមង្គលជាមួយនឹងគ្នាខ្លាំង ដូចនឹងស្ករស្រមោចទៅហើយ មិនថាទៅណា ពួកគេ តែងតែទៅជាមួយគ្នា និងតែងមើលថែយ៉ាងល្អបំផុត ដែលអាចនិយាយបានថា ស្នេហាទី២ របស់នាង ពិតជាមានន័យខ្លាំងណាស់ សម្រាប់ សោម៉ាវត្តី ដូចជាជួបមនុស្សប្រុសពិត យ៉ាងដូច្នោះដែរ។

យ៉ាងណាមិញ ហ្វេនៗក៏រង់ចាំ ថ្ងៃពិសេសរបស់ពួកគេ ថានឹងប្រព្រឹត្តទៅពេលណា ព្រោះថា  ទាំងចំណូល ឬគ្រួសារ និងបេះដូង សុទ្ធតែ ស្គាល់ចិត្តគ្នាអស់ទៅហើយ ដូច្នេះមិនចាំបាច់ ទុកពេលយូរនោះទេ ហើយហ្វេនក៏រង់ចាំមើល សោម៉ាវត្តី ស្លៀកឈុតរៀបការ លើកទី២ ផងដែរ៕

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T