ឈ្នះរង្វាន់រាល់សប្ដាហ៍ពី CTN Fantasy ដោយគ្រាន់តែទស្សនាការប្រកួត Premier League (មានវីដេអូ)​

//s9.kh1.co/20/20f177a31c511830b429d865b139c8b3e4035f3f.jpg
កីទ្បា

 ១៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តើលោកអ្នក គឺជាអ្នកគាំទ្របាល់ទាត់អង់គ្លេស និងតែងតែទស្សនារាល់ការប្រកួត Premier League មែន ឬទេ?​ ឥឡូវនេះ CBS មិនត្រឹមតែផ្ដល់ជូនលោកអ្នកនូវទស្សនីយភាពនៃការប្រកួតបាល់ទាត់ Premier League ប៉ុណ្ណោះទេ ថែមទាំងនាំអារម្មណ៍លោកអ្នកឱ្យទស្សនាការប្រកួត កាន់តែជក់ចិត្តជាងមុន និងស្វិតស្វាញជាងមុន ជាមួយនឹង CTN Fantasy។

ភ្នំពេញ៖ តើលោកអ្នក គឺជាអ្នកគាំទ្របាល់ទាត់អង់គ្លេស និងតែងតែទស្សនារាល់ការប្រកួត Premier League មែនឬទេ?​ ឥឡូវនេះ CBS មិនត្រឹមតែផ្ដល់ជូនលោកអ្នកនូវទស្សនីយភាពនៃការប្រកួតបាល់ទាត់ Premier League ប៉ុណ្ណោះទេ ថែមទាំងនាំអារម្មណ៍លោកអ្នកឱ្យទស្សនាការប្រកួត កាន់តែជក់ចិត្តជាងមុន និងស្វិតស្វាញជាងមុន ជាមួយនឹង CTN Fantasy

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី CTN Fantasy
កម្មវិធី CTN Fantasy

CTN Fantasy នឹងធ្វើឱ្យលោកអ្នកទទួលបានបទពិសោធន៍ថ្មី ប្លែក មិនធ្លាប់មានពីមុន។ លោកអ្នកនឹងក្លាយជាគ្រូបង្វឹកមួយរូប តាមរយៈការជ្រើសរើសកីឡាករបង្កើតក្រុមមួយដោយខ្លួនឯងផ្ទាល់ និងធ្វើការសន្សំពិន្ទុ ដើម្បីមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់យ៉ាងច្រើនប្រចាំសប្ដាហ៍ និងរង្វាន់ធំប្រចាំឆ្នាំ។

ជារៀងរាល់សប្ដាហ៍ CTN Fantasy នឹងជ្រើសរើសអ្នកដែលមានពិន្ទុច្រើនជាងគេចំនួន ២រូប ដែលនឹងទទួលបានទឹកប្រាក់ម្នាក់ ១០០ដុល្លារ។ សម្រាប់រង្វាន់ធំប្រចំាឆ្នាំ អ្នកមានពិន្ទុច្រើនជាងគេចំនួន ៣រូប នឹងទទួលបានទឹកប្រាក់រហូតដល់ ៥០០ដុល្លារ ១០០០ដុល្លារ និង​​ ៥០០០ដុល្លារ ឯណោះ។

កម្មវិធី CTN Fantasy
កម្មវិធី CTN Fantasy

រង់ចាំអីទៀត! រកឯណាបាន ទស្សនាការប្រកួតបាល់ទាត់ដែលលោកអ្នកចូលចិត្ត និងចូលរួមលេង CTN Fantasy ដោយសេរី និងឥតគិតថ្លៃឥឡូវនេះ ដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់យ៉ាងច្រើនទៀត។

សូមតាមដានការផ្សាយផ្ទាល់​កម្មវិធី CTN Fantasy នៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨ ដល់ ៩ យប់ និងចុច Follow ទំព័រហ្វេសប៊ុក CTN Fantasy ដើម្បីទទួលបានព័ត៌មានថ្មីៗ ទិចនិកល្អៗ និងរបៀបរៀបចំក្រុម Fantasy របស់លោកអ្នក៕

សូមទស្សនាវីដេអូខាងក្រោម​នេះ៖

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T