រូបភាពមួយ ដែលត្រូវបាន បង្ហោះចូល ក្នុងប្រព័ន្ធ ផ្សព្វផ្សាយ ហ្វេសប៊ុក ត្រូវបានទទួល រងនូវការ រិះគន់ យ៉ាងខ្លាំង ទៅលើការ ស្លៀកពាក់ របស់នារីវៀតណាម វ័យក្មេងម្នាក់ ដោយ នាងស្លៀកពាក់ ត្រឹមតែ ខោអាវខ្លី កំប៉ិត និយាយអោយ ចំ គឺស្រដៀង ទៅនឹង ឈុតខាងក្នុង របស់នារីៗតែម្ដង។ មិនត្រឹមតែ ប៉ុណ្ណោះ នាងបាន បញ្ចេញ ជើងដ៏វែងស្រឡូន សិចស៊ី រួម ជាមួយនឹង ស្បែកជើងកែងចោទ ហើយអង្គុយជិះ លើម៉ូតូយ៉ាង រំភើយ ហាក់បីដូចជា គ្មានអើពើ នឹង ភ្នែករាប់រយគូ ដែល កំពុងសំឡឹង មកនាងនោះឡើយ។  មតិភាគច្រើន ដែលបានឃើញ រូបភាព នេះ មិនបាន សរសើរ ពីភាពសិចស៊ី រឺទាក់ទាញ របស់នាងនោះទេ តែ រិះគន់ថា នាងជាស្រី ទោះបីជាជាតិសាសន៍ណា ក៏ដោយ ក៏មិនគួរ ស្លៀកពាក់ និងធ្វើបែបនេះដែរ  វាពិតជាធ្វើអោយ តំលៃជាស្រ្ដីបាត់បង់ ដោយការស្លៀកពាក់បង្ហាញគេ របៀបនេះ ហើយ ភាពសិចស៊ីអាច កើតមានបាន តែក្នុង កំរិត មួយតែប៉ុណ្ណោះ មិនមែន បែបនេះទេ។ រូបភាពនេះ មិនត្រូវបាន ស្គាល់អត្តសញ្ញាណ ដោយគ្រាន់តែដឹង ថា សំណាងល្អ មិនមែនកើតឡើងក្នុង ប្រទេសកម្ពុជាយើងនោះទេ។

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះបញ្ហានេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]