ចាំយូរហើយមែនទេ? ទីបំផុតបទថ្មី POST UP របស់ CL ចេញផ្សាយជាផ្លូវការហើយ! (មានវីដេអូ)

//s9.kh1.co/86/86c21abab3319451ff9447409b30a0589fc9b707.jpg
តារា & កម្សាន្ដ

 ១៤-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីអ្នកគាំទ្រ ទន្ទឹងរងចាំស្នាដៃថ្មីរបស់ CL អស់រយៈពេលជាយូរ មុននេះបន្តិចបទថ្មី POST UP របស់នាង បានចេញផ្សាយជាផ្លូវការហើយ ទាំងបទភ្លេង និងទំនុកច្រៀង ពិតជាប្លែក មិនធម្មតា។

កូរ៉េខាងត្បូង ៖ អតីតមេក្រុមតារាចម្រៀងស្រីដ៏ល្បី 2NE1​ គឺ CL ដែលតារាស្រីរូបនេះ បានចាកចេញពីផលិតកម្ម YG អស់រយៈពេលជិត ១ឆ្នាំហើយ គិតពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាតារាចម្រៀងរូបនេះ បានបញ្ចប់កុងត្រាជាមួយផលិតកម្មយក្សមួយនេះទៅហើយក៏ក្ដី តែនាងនៅតែអាចឈរជើងលើវិស័យសិល្បៈ ជាមួយនឹងការគាំទ្រខ្លាំង មិនចាញ់កាលពីនៅទ្រនំចាស់ឡើយ។

ម្យ៉ាងវិញទៀត តារាស្រីរូបនេះ ពិតជាមានសមត្ថភាពខ្ពស់ អាចច្រៀង រ៉េប និងនិពន្ធបទដោយខ្លួនឯងបាន ជាឪកាសដែលនាង អាចឈរជើងបានយូរ បើទោះបីជាចូលប្រឡូកក្នុងវិស័យនេះ អស់រយៈពេលជាច្រើនឆ្នាំទៅហើយក្ដី។

គួររម្លឹកផងដែរថា បទចម្រៀងថ្មីដែលបានចេញផ្សាយ នៅថ្ងៃទី ១៤ ខែកញ្ញា នេះមានចំណងជើងថា POST UP ទទួលបានការគាំទ្រខ្លាំង តាំងពីចេញរូប Teaser ដំបូងមកម្ល៉េះ៕

ចង់ដឹងថា បទនេះ ពីរោះ ប្លែក និងគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណានោះ?

តោះមកទស្សនាវីដេអូចម្រៀងថ្មីរបស់ CL ខាងក្រោម ៖

CL
CL
CL
CL
CL
CL
CL
CL
CL
CL
CL
CL
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T