ដល់បញ្ញា ដាក់មុខជិតគ្នា​បែបនេ ដូចជាកញ្ចក់ឆ្លុះទៅហើយ បើដូចគ្នាម្លឹងៗ

//s9.kh1.co/b6/b67b75f1290ced6363f3a7e363466d9516d38b6e.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ឈិត សុវណ្ណបញ្ញា បានធ្វើឲ្យហ្វេន មានការនឹករំលឹកដល់នាងយ៉ាងខ្លាំង ខណៈលែងចេញបទចម្រៀង ដូចមុន តែហ្វេនបានត្រឹមអូសមើល រូបភាពស្អាតៗ ដែលនាងបង្ហោះក្នុងបណ្តាញសង្គម

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ស្ទើរតែលែងលឺ សម្លេងដ៏ក្រអូនក្រអៅរបស់ ឈិត សុវណ្ណបញ្ញា នៅក្នុងវិស័យសិល្បៈដូចមុន ឬចេញបទចម្រៀងថ្មីៗទៀត ខណៈកញ្ញា បានយកពេលវេលាទំនេរ លំហែកាយ ថែរក្សាផ្លូវចិត្តរបស់នាងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើមើលជីវិតឯកជនរបស់ កញ្ញា ឈិត​ សុវណ្ណបញ្ញាវិញ ហាក់ដូចជាមានក្តីសុខ ជាមួយនឹងក្រុមគ្រួសារ បងប្អូនរបស់នាង ហើយជាពិសេស គឺជាមួយនឹងបងប្អូនភ្លោះរបស់នាងតែម្តង។

ដោយកាលពីថ្មីៗនេះដែរ កញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបងប្អូនភ្លោះរបស់នាង ធ្វើខួបឲ្យ យ៉ាងសាមញ្ញៗ តែមានន័យណាស់ សម្រាប់កម្មវិធីក្នុងយប់នោះ ហើយអ្វីដែលចាប់អារម្មណជាងនេះគឺ មុខមាត់របស់បញ្ញា និងកូនភ្លោះ រឹតតែដូចជាកញ្ចក់ឆ្លុះទៅហើយ នៅពេលពួកគេ កាន់តែមានវ័យ កាន់តែជ្រេបន្តិចម្តង។

ជាមួយគ្នានោះដែរ សម្រាប់កូនភ្លោះខ្លះ ប្រែប្រួលទៅជាមនុស្ស២នាក់ផ្សេងគ្នា មិនសូវដូចគ្នាប៉ុន្មានទេ នៅពេលពួកគេធំឡើង តែសម្រាប់ បងប្អូនភ្លោះ ឈិត សុវណ្ណបញ្ញា កាន់តែវ័យទៅមុខ មុខកាន់តែដូចគ្នារឹតតែខ្លាំង៕

ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា
ឈិត សុវណ្ណបញ្ញា​ និងបងប្អូនភ្លោះ
ឈិត សុវណ្ណបញ្ញា​ និងបងប្អូនភ្លោះ
ឈិត សុវណ្ណបញ្ញា​ និងបងប្អូនភ្លោះ
ឈិត សុវណ្ណបញ្ញា​ និងបងប្អូនភ្លោះ
ឈិត សុវណ្ណបញ្ញា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T