ខេត្តប៉ៃលិន ៖ មនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តកាមរី បែកកង់មុខផ្នែកខាងឆ្វេង ពេលចុះចំណោត បណ្តាលឱ្យរេចង្កូត ហោះទៅបុកនឹងជញ្ជាំងស្ពាន គ្មានទឹកស្លាប់ និងរងរបួសតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង ១៥នាទីរសៀលថ្ងៃទី២ ឧសភា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ជនរងគ្រោះដែលស្លាប់១-ឈ្មោះជុំ គឹមឈិង ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ២-ឈ្មោះម៉ាក ប្រុស អាយុ៣៥ឆ្នាំ ជាគ្រូបង្រៀន រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកត្រាំង ខេត្តតាកែវ និងអ្នករងរបួសធ្ងន់ម្នាក់ឈ្មោះជុំ ប៊ុនធា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះជួប វិសាល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ជាទាហាន និងជាអ្នកបើកបររថយន្ត ៕












បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]