Nick និងគូស្នេហ៍ថ្មី កាន់តែបង្ហាញ ក្រោយបែកពី Tangmo

//s9.kh1.co/be/becd3e9a9d76eeef045b6028182fc4d0f5d27b25.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តាំងពីបែកបាក់ស្នេហាជាមួយ Tangmo រួចមក Nick Kunatip ក៏មានស្នេហាថ្មីជាមួយនារីរូបស្អាត ហើយបង្ហាញជាសាធារណៈថែមទៀតផង។

ថៃ៖ តារាសម្ដែងវ័យក្មេង Nick Kunatip មួយរយៈពេលមុនតារាប្រុសរូបនេះ បានបង្កើតភ្លើងស្នេហ៍ជាមួយនារីវ័យច្រើនជាងខ្លួន ដែលត្រូវគ្នាស្គាល់យ៉ាងច្បាស់ជាតារាសម្ដែងស្រី Tangmo។ ក្រោយទាក់ទងគ្នាមួយរយៈពេលកន្លងមក ស្រាប់តែលឺដំណឹងថា គូស្នេហ៍មួយគូនេះ បានសម្រេចចិត្តចែកផ្លូវគ្នាវិញ ហើយថែមទាំងបានប្រាប់ថា ទំនាក់ទំនងនេះ បានបញ្ចប់ទៅយ៉ាងល្អ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ក្រោយចែកផ្លូវពី Tangmo មិនបានប៉ុន្មានផង ស្រាប់តែតារាប្រុសរូបនេះ រកបាននៅស្នេហាថ្មី ហើយបង្ហាញពីទំនាក់ទំនងជាមួយគូស្នេហ៍ជាតារាស្រស់ស្អាតជាសាធារណៈផងដែរ។ មិនតែប៉ុណោះ អ្នកទាំងពីរក៏បានដាក់ Relationship គ្នាទៅក្នុងគណនីហ្វេសប៊ុក បង្ហាញយ៉ាងច្បាស់ៗឲ្យអ្នកគាំទ្រខ្លួនបានដឹងថែមទៀតផង។ ក្នុងនោះដែរ បើទោះបី ទើបតែទាក់ទងគ្នាមិនបានប៉ុន្មានខែក៏ពិតមែន តែមើលទៅពួកគេពិតជាស្និទ្ធស្នាល ហើយមានក្ដីសុខនឹងគ្នាខ្លាំងតែម្ដង។

ជាក់ស្ដែង បន្ទាប់ពីបង្ហាញមុខសង្សារជាថ្មីរួចមក ថ្មីៗនេះ Nick បានបង្ហោះរូបភាពជាច្រើនសន្លឹកពេលនាំគូស្នេហ៍ថ្មីទៅដើរផ្សារ ជាពិសេស មើលទៅរូបភាពទាំងនោះ អ្នកទាំងពីរពិតជាល្អូកល្អើននឹងគ្នាមិនធម្មតានោះទេ ដោយបង្ហាញសកម្មភាពយ៉ាងផ្អែមល្ហែមជាមួយគ្នា ដោយការអោបថបគ្នាស្វីតតែម្ដង។ លើសពីនេះ តារាប្រុសរូបនេះនឹងមិត្តស្រីបានធ្វើឲ្យអ្នកគាំទ្រជាច្រើន អៀន និងច្រណែនពីទំនាក់ទំនងស្នេហាស្ទើរតែគ្រប់គ្នាទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖​

Nick Kunatip
Nick Kunatip
Nick Kunatip
Nick Kunatip
Nick Kunatip
Nick Kunatip
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Nick Kunatip និងគូស្នេហ៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T