កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង បានប្រហារជីវិតបុគ្គលិកក្រសួងសេដ្ឋកិច្ចចំនួននាក់ បន្ទាប់ពីពួកគេបានរិះគន់គោលនយោបាយរបស់មេដឹកនាំផ្ដាច់ការ លោក គីម ជុងអ៊ុន នៅឯពិធីជប់លៀងពិសារអាហារពេលល្ងាចមួយ។ នេះបើតាមចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

លោក គីម ជុងអ៊ុន 

បុគ្គលិកក្រសួងសេដ្ឋកិច្ច និងជាមន្ដ្រីគណបក្សកុម្មុយនីស្ដខាងលើ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី ៣០ ខែកក្កដា បន្ទាប់ពីពួកគេ បានចូលរួមក្នុងកម្មពិធីជប់លៀងពិសារអាហារពេលល្ងាច ហើយបានពិភាក្សាគ្នាដោយបើកចំហរ អំពីបញ្ហាសេដ្ឋកិច្ចដែលគ្មានស្ថិរភាព និងគោលនយោបាយសេដ្ឋកិច្ចរបស់លោក គីម ដែលធ្វើឲ្យកូរ៉េខាងជើង ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។

លោក គីម ជុងអ៊ុន 

យ៉ាងណាមិញ បុរសទាំង គេជឿថា ត្រូវបានកោះហៅឲ្យចូលរួមការប្រជុំមួយ មុនពេលចាប់ខ្លួន រួចបង្ខំឲ្យសារភាព ហើយយកទៅប្រហារជីវិត។

ដោយឡែក បើតាមសារព័ត៌មាន Daily NK បានឲ្យដឹងដែរថា ក្រុមគ្រួសាររបស់ពួកគេ ក៏ត្រូវបានផ្ទេទៅកាន់ពន្ធនាគារ Yodeok  ដែលគេស្គាល់ថា ជាកន្លែងឃុំខ្លួនអ្នកប្រឆាំងនយោបាយដ៏ល្បីឈ្មោះមួយផងដែរ៕

លោក គីម ជុងអ៊ុន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ