កូរ៉េខាងជើងប្រហារជីវិតមន្ដ្រីក្រសួងសេដ្ឋកិច្ច៥នាក់ បន្ទាប់ពីពួកគេបានរិះគន់គោលនយោបាយរបស់លោកគីម ជុងអ៊ុន

//s9.kh1.co/1e/1e7d63dfa3c8b41238fd845346fee3e01b7ad9e7.jpg
សង្គម

 ១២-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងជើងប្រហារជីវិតមន្ដ្រីក្រសួងសេដ្ឋកិច្ច ៥នាក់ បន្ទាប់ពីពួកគេបានរិះគន់គោលនយោបាយរបស់លោកគីម ជុងអ៊ុន....

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង បានប្រហារជីវិតបុគ្គលិកក្រសួងសេដ្ឋកិច្ចចំនួននាក់ បន្ទាប់ពីពួកគេបានរិះគន់គោលនយោបាយរបស់មេដឹកនាំផ្ដាច់ការ លោក គីម ជុងអ៊ុន នៅឯពិធីជប់លៀងពិសារអាហារពេលល្ងាចមួយ។ នេះបើតាមចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក គីម ជុងអ៊ុន 
លោក គីម ជុងអ៊ុន 

បុគ្គលិកក្រសួងសេដ្ឋកិច្ច និងជាមន្ដ្រីគណបក្សកុម្មុយនីស្ដខាងលើ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី ៣០ ខែកក្កដា បន្ទាប់ពីពួកគេ បានចូលរួមក្នុងកម្មពិធីជប់លៀងពិសារអាហារពេលល្ងាច ហើយបានពិភាក្សាគ្នាដោយបើកចំហរ អំពីបញ្ហាសេដ្ឋកិច្ចដែលគ្មានស្ថិរភាព និងគោលនយោបាយសេដ្ឋកិច្ចរបស់លោក គីម ដែលធ្វើឲ្យកូរ៉េខាងជើង ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក។

លោក គីម ជុងអ៊ុន 
លោក គីម ជុងអ៊ុន 

យ៉ាងណាមិញ បុរសទាំង គេជឿថា ត្រូវបានកោះហៅឲ្យចូលរួមការប្រជុំមួយ មុនពេលចាប់ខ្លួន រួចបង្ខំឲ្យសារភាព ហើយយកទៅប្រហារជីវិត។

ដោយឡែក បើតាមសារព័ត៌មាន Daily NK បានឲ្យដឹងដែរថា ក្រុមគ្រួសាររបស់ពួកគេ ក៏ត្រូវបានផ្ទេទៅកាន់ពន្ធនាគារ Yodeok  ដែលគេស្គាល់ថា ជាកន្លែងឃុំខ្លួនអ្នកប្រឆាំងនយោបាយដ៏ល្បីឈ្មោះមួយផងដែរ៕

លោក គីម ជុងអ៊ុន 
លោក គីម ជុងអ៊ុន 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T