កាមេរ៉ា ដែលមានរូបរាងដូចភ្នែកសត្វល្អិត គឺជាបច្ចេកវិទ្យាជំនាន់ថ្មីរបស់ពិភពលោក ដែលបានច្នៃដូចទៅនឹងភ្នែករបស់សត្វល្អិត ពិតៗ ដូចជាភ្នែករបស់ សត្វកន្ទុំរុយ ឬ ឃ្មុំជាដើម។

កាមេរ៉ាមួយនេះ អាចចាប់យករូបបាន ១៨០ដឺក្រេ ជាកាមេរ៉ាដំបូងបង្អស់ដែលអាចធ្វើបែបនេះបាន។ អ្នកវិទ្យាសាស្រ្ដសង្ឃឹមថា កាមេរ៉ាភ្នែកសត្វល្អិតរបស់ពួកគាត់ អាចជួយដល់ផ្នែកឈ្លបមើល និងផ្នែកឱសថ។ កាមេរ៉ាថ្មីនេះ មានរាងជាមូលពាក់កណ្ដាលបាល់ ប្រហាក់ប្រហែលនឹងផ្នែកប៉ោងនៃភ្នែករបស់សត្វរុយ វាមានកញ្ចក់តូចៗចំនួន១៨០ តភ្ជាប់គ្នាលើកញ្ចក់មូលប៉ោងមួយ ដែលធ្វើឲ្យវាអាចចាប់យករូបភាពបាន ១៨០ដឺក្រេ។

បច្ចេកវិទ្យាដ៏អស្ចារ្យមួយសំរាប់កាមេរ៉ានោះ គឺការចងភ្ជាប់កែវកញ្ចក់តូចៗជាច្រើនបញ្ចូលគ្នា ចេញជាផ្ទៃក្រឡូមផុសឡើង។ លោក John Rogers គឺជាអ្នកដឹកនាំធ្វើកាមេរ៉ាប្រភេទនេះ ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យ Llinois សហរដ្ឋអាមេរិក មានប្រាសាសន៍ថា គាត់បានប្រើរយពេលជាង ១២ឆ្នាំហើយ ទើបអាចរកឃើញវិធីបង្កើត កាមេរ៉ានេះបាន។

អ្នកវិទ្យាសាស្រ្ដនៅចង់សាកល្បង បង្កើតនូវកាមេរ៉ាដែលអាចថតបាន ៣៦០ដឺក្រេទៀត ដោយយកកាមេរ៉ាភ្នែកសត្វល្អិត ដាក់បញ្ចូលគ្នា។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ បច្ចេកវិទ្យាថ្មីមួយនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]