គួរឲ្យសសើរណាស់! កូនស្រី Por នៅក្មេងទេ អាចសន្សំលុយបានខ្លួនឯងមិនចេះតិច

//s9.kh1.co/a6/a6f2941ed66c7e3b51a96d23f7b3e4b5230f554b.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យសរសើរ នៅក្មេងទេ តែកូនស្រី Por អាចសន្សំលុយដោយខ្លួនឯងបានយ៉ាងច្រើន មិនយកលុយទៅចាយខ្ជះខ្ជាយឡើយ។

ថៃ៖ តារាសម្ដែង Por Thridsadee Sahawong បានទទួលមរណភាព កាលពីដើមឆ្នាំ២០១៦កន្លងទៅ ដោយសារតែជំងឺគ្រុនឈាមដំណាក់កាលធ្ងន់ធ្ងរ ដែលទុកឲ្យភរិយាមើលថែកូនស្រីតែម្នាក់ឯងផងដែរ។ បើទោះបី តារាប្រុសរូបនេះ បានស្លាប់ទៅហើយក៏ពិតមែន តែនៅតែមានអ្នកគាំទ្រចងចាំ ស្នាដៃការសម្ដែងរបស់លោកដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលមុខមាត់កូនស្រី របស់តារារូបនេះ នាពេបច្ចុប្បន្នវិញ នាងកាន់តែធំពេញរូបពេញរាងជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស រូបសម្រស់ក៏ស្រស់ស្អាត គួរឲ្យក្នាញ់ថែមទៀតផង។ ម្យ៉ាងវិញទៀត ក្មេងស្រីរូបនេះក៏មានទេពកោសល្យផ្នែកសិល្បៈ ចេះរាំ និងសម្ដែងមិនចាញ់ឪពុកឡើយ ដូចពាក្យចាស់ពោលថា ស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់។  ដោយពេលនេះ កូនស្រី Por ក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនគ្រប់ទិសទី ហើយបច្ចុប្បន្ន ឃើញកុមារីរូបនេះ មានមុខនៅក្នុងកម្មវិធីទូរទស្សន៍ធំៗជាច្រើនផងដែរ។ 

ជាក់ស្ដែង ថ្មីៗនេះ ភរិយា Por បានបង្ហោះរូបភាព ២សន្លឹក ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមសរសើរពី កុមារី Mali ដែលនាងអាចសន្សំលុយបានយ៉ាងច្រើន ទាំងលុយបាត និងលុយកាក់។ បើទោះបីម្ដាយឲ្យលុយចាយជាប្រចាំថ្ងៃយ៉ាងណាក៏ដោយ តែក្មេងស្រីរូបនេះ​មានចិត្តសន្សំលុយ មិនចង់ចាយខ្ជះខ្ជាយឡើយ ហើយលុយទាំងនោះ មើលទៅពិតជាច្រើនខ្លាំង តែភរិយាតារាប្រុសរូបនេះ មិនបានបញ្ជាក់ថាលុយនោះមានចំនួនប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
កូនស្រី Por
លុយដែលកូនស្រី Por បានសន្សំ
លុយដែលកូនស្រី Por បានសន្សំ
លុយកាក់ដែលកូនស្រី Por បានសន្សំ
លុយកាក់ដែលកូនស្រី Por បានសន្សំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T