អាងតែរាងស្អាត Taew កាន់តែបញ្ចេញហើយ

//s9.kh1.co/b8/b8ef646e75cfc4669835f0fb892d3c96797fd25a.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មុននេះបន្តិច Taew Natopohn បង្ហោះរូបលើគណនី Instgram របស់ខ្លួនក្នុងឈុតប៊ីគីនីយ៉ាងទាក់ទាញភ្នែកតែម្ដង។

ថៃ៖ កាលពីពេលថ្មីៗនេះ Taew Natapohn បានទៅកម្សាន្តនៅសមុទ្រជាមួយមិត្តភក្ដិជិតស្និទ្ធ ដែលជាតារាសម្ដែងរួមអាជីពជាមួយគ្នាជាច្រើននាក់  ហើយដំណើរកម្សាន្តនោះ មើលទៅនាងនិងមិត្តភក្ដិបង្ហាញភាពសប្បាយរីករាយជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ រាល់រូបភាពដែលតារាស្រីរូបនេះ បង្ហោះសុទ្ធសឹងតែបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ ក្រោយបានលំហែកាយ បន្ទាប់ពីរវល់ជាមួយនឹងការងារថតខ្សែភាពយន្ត។ លើសពីនេះទៅទៀត យើងសង្កេតឃើញថា តារាសម្ដែងរូបនេះ បានប្អួតសម្រស់ជាមួយឈុតសម្លៀកបំពាក់យ៉ាងឆើតឆាយ ស៊ិចស៊ីតែម្ដង បើទោះបី ពេលដើរលេងតារាស្រីរូបនេះ មិនបានតុបតែងមុខខ្លាំងដូចរាល់ដង តែសម្រស់នាងនៅតែស្រស់ស្អាតដដែល។

ជាក់ស្ដែង មុននេះបន្តិច Taew Natapohn បង្ហោះរូបភាពថ្មីជាច្រើនសន្លឹកស្លៀកក្នុងឈុតប៊ីគីនីពណ៌ស បញ្ចេញសាច់សខ្ចី មើលទៅពិតជាស៊ិចស៊ីគួរឲ្យទាក់ទាញខ្លាំង។ ម្យ៉ាងវិញទៀត រូបភាពទាំងនោះ បានបង្ហាញឲ្យឃើញថា រូបរាងតារារូបនេះ ពិតជាស្រឡូន ចំនែកចង្កេះក៏តូច ជាពិសេស ស្ទាយ៍ថតរូបស៊ីអារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រមើលសឹងតែមិនដាក់ភ្នែកគ្រប់ៗគ្នា។ 

ជាការពិត មួយរយៈចុងក្រោយនេះ តារាសម្ដែងជួរមុខរូបនេះ តែងតែបង្ហោះរូបភាពបញ្ចេញរូបរាង និងដងខ្លួន ស្លៀកពាក់ស៊ិចស៊ី ក្រោយព្យាយាមហាត់ប្រាណយករាងស្លីមជាប្រចាំកន្លងមក៕

សូមទស្សនារូបភាពខាងក្រោម៖ 

Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn  និងមិត្តភក្ដិ
Taew Natapohn  និងមិត្តភក្ដិ
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Taew Natapohn 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T