ខូចណាស់! លឺតារាស្រីម្នាក់នេះបែកពីសង្សារភ្លាម Jaden Smith នាំទៅលេងសមុទ្រភ្លែត

//s9.kh1.co/de/de8c2387eec0b70f914724315eca7e703d5a1a8e.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភា្ញក់ផ្អើលខ្លាំង​ នៅពេលតារាចម្រៀង Jaden Smith និង តារាបង្ហាញម៉ូត Sofia Richie បានបង្ហាញភាពស្និទ្ធស្នាលមិនធម្មតា នៅឆ្នេរសមុទ្រមួយនៅ Los Angelរួចមក។

បរទេស៖ តារាសម្តែង និងចម្រៀង Jaden Smith បាននាំតារាបង្ហាញម៉ូត Sofia Richie ទៅលេងនៅឆ្នេរសមុទ្រមួយដែលមានទីតាំងនៅ Los Angeles យ៉ាងរំភើយមិនខ្វាយខ្វល់ ក្រោយពីតារាស្រីរូបនេះ ទើបតែបែកគ្នាជាមួយសង្សារ Scott Distick ក្រោយពីបានទាក់ទងគ្នាអស់រយៈ៣ឆ្នាំរួចមក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាមួយគូនេះ ហាក់បីជាត្រូវដងត្រូវផ្លែនឹងគ្នាយ៉ាងខ្លាំង ដោយមើលទៅជិតស្និទ្ធនឹងគ្នាខ្លាំងមិនធម្មតា ពួកគេនិយាយគ្នាដោយក្រសែរភ្នែករត់ត្របាញ់ចូលគ្នា ជាមួយនឹងទឹកមុខរីកដូចគ្រាប់ជីរត្រូវទឹក មិនត្រឹមតែប៉ុណ្ណោះ តារាបង្ហាញម៉ូតស្រីរូបនេះបានលើកដៃ ឱបរឹត Jaden Smith យ៉ាងណែនមិនខុសពីគូសង្សារដទៃទៀតនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងតារាទាំងពីរដួងនេះ ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយសារតែពួកគេគឺជាមិត្តភក្តិនឹងគ្នា អស់រយៈពេលជិត១០ឆ្នាំមកហើយ ដូច្នេះការស្រលាញ់គ្នាអាចនឹងមានការពិបាកបន្តិច​ដែរ ចំណែកឯSofia Richie ក៏អាចនឹងត្រូវរ៉ូវនឹង Scott Distick វិញបានដែរ ដោយនេះមិនមែនជាលើកទី១ទេ ដែលពួកគេបានបែកគ្នានោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Jaden Smith
Jaden Smith
Scott Disick
Scott Disick
Sofia Richie
Sofia Richie
Sofia Richieនិង Jaden Smith
Sofia Richieនិង Jaden Smith
Sofia Richieនិង Jaden Smith
Sofia Richieនិង Jaden Smith
Sofia Richieនិង Jaden Smith
Sofia Richieនិង Jaden Smith
Jaden Smithនិង Sofia Richie
Jaden Smithនិង Sofia Richie
Sofia Richieនិង Jaden Smith
Sofia Richieនិង Jaden Smith
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T