ទេសភាពស្រស់ស្អាតអមជាមួយផ្ការីកស្គុះស្គាយ ធ្វើឱ្យ «សួនលួងចិត្ត» នៃទឹកដីកំពង់ស្ពឺ កំពុងទាក់ចិត្តអ្នកកម្សាន្តនារដូវភ្ជុំនេះ

//s9.kh1.co/83/83509bbc6e06e40e5784e142b427305705a681c0.jpg
សង្គម

 ១០-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មកស្គាល់ «សួនលួងចិត្ត» នៃទឹកដីកំពង់ស្ពឺ ដែលកំពុងទាក់ចិត្តអ្នកកម្សាន្តនារដូវភ្ជុំ

កំពង់ស្ពឺ៖ ដោយសារតែថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកាន់តែកៀកខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្មែរឡូត សូមជ្រើសរើសយករមណីយដ្ឋានថ្មីមួយយ៉ាងស្រស់ស្អាតនៅឯខេត្តកំពង់ស្ពឺដើម្បី ឱ្យប្រិយមិត្តដែលមិនទាន់រៀបគម្រោងដើរលេងអាចពិចារណាលៃលកបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រមណីយដ្ឋានមួយនេះមានឈ្មោះថា «សួនលួងចិត្ត»  ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងចន្លោះបង្គោលគីឡូម៉ែតលេខ ៩៧ និង ៩៨។ ចំពោះបរិវេណរបស់រមណីយដ្ឋានមួយនេះគឺមានទំហំធំទូលាយដែលពោរពេញទៅដោយសួនផ្កាច្រើនប្រភេទរីកស្គុះស្គាយចម្រុះពណ៌អមជាមួយនឹងទេសភាពភ្នំនៅជុំវិញបង្កើតបានជា Background មួយយ៉ាងទាក់ទាញបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូបលេងកម្សាន្ត។

ក្រៅពីនេះ «សួនលួងចិត្ត» ក៏មានទីតាំងសម្រាប់ភ្ញៀវថតតែងស្លៀកឈុតបែបបុរាណស្អាតៗជាមួយនឹងការជួលសម្លៀកបំពាក់ត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះសម្រាប់មនុស្សម្នាក់។

ចង់ដឹងថាទេសភាពនៅក្នុង «សួនលួងចិត្ត» ស្រស់ស្អាតដល់កម្រិតណា សូមទស្សនារូបភាពខាងក្រោម៖

រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
រមណីយដ្ឋាន «សួនលួងចិត្ត»
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T