ប្រមាញ់បានរូបថត តួប្រុសរឿងកប៉ាល់ទីតានិក បណ្តើរសង្សារក្មេងវ័យខុសគ្នា២ជួរ ឱបគ្នាស្អិត

//s9.kh1.co/17/1753960fb1015d22d733456a7dd79770a5e744d2.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង Leonardo DiCaprio បានបណ្តើរ សង្សារក្មេង Camila Morrone ដើរលេងតាមឆ្នេរទៀតហើយ ដោយហាក់ដូចជាមិនខ្វាយខ្វល់ពីក្រសែរភ្នែកមហាជនសោះ ហេតុតែគេស្រលាញ់គ្នាអញ្ចឹងមែន។

បរទេស៖ តារាសម្តែង Jack ក្នុងរឿងកប៉ាល់ទីតានិក បានបង្ហាញភាពផ្អែមល្ហែមខ្លាំងនិង​ ស្និទ្ធស្នាលជាងស្ករតាំងម៉ែទៀត ជាមួយមិត្តស្រីវ័យក្មេង Camila Morrone នៅឆ្នេរសមុទ្រMalibu ដោយមិនអាណិតចិត្តអ្នកនៅក្បែរនោះទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាសម្តែងដែលមានអាយុសែសិបឆ្នាំប្លាយរូបនេះ ស្លៀកតែខោខៀវមួយខ្លីរួមនឹងកន្សែងរុំខ្លួន រីឯមិត្តស្រីវិញ ស្លៀកសំពត់ពណ៌សនិង អាវប៊ីគីនីផងដែរ ដោយត្រូវបានអ្នកប្រមាញ់រូបភាព ថតបានដោយមិនដឹងខ្លួន ខណៈពេលគូស្នេហ៍មួយគូនេះ បានដើរនិងនិយាយគ្នាជាមួយគ្នា ដោយថែមទាំងខាងប្រុសយកដៃទៅឱបរឹតនាងយ៉ាងកក់ក្តៅខ្លាំង ដោយបង្ហាញពីសេចក្តីស្រលាញ់ថែមទៀតផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗជាច្រើននាក់នាំគ្នា​សរសើរអំពីស្នេហាមួយគូនេះ ទោះបីជាមានអាយុច្រើននិង ខុសគ្នាយ៉ាងណាក្តីក៏នៅតែអាចស្រលាញ់គ្នាបានដូចគូសង្សារផ្សេងទៀតបានដែរ។

គួររម្លឹកដែរថា Leonardo DiCaprio និង Camila Morrone បានស្រលាញ់ទាក់ទងគ្នាកាលពីចុងឆ្នាំ២០១៧ មកម្ល៉េះ ដោយចំណងស្នេហាបានកាន់រឹងមាំកាន់តែខ្លាំង ក្នុងពេលបច្ចុប្បន្ន ដោយពួកគេទាំងពីរនាក់តែងតែបណ្តើរគ្នាយ៉ាងត្រសងមិនដែលដាច់សោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Camila Morroneនិង Leonardo DiCaprio
Camila Morroneនិង Leonardo DiCaprio
Leonardo DiCaprioនិង Camila Morrone
Leonardo DiCaprioនិង Camila Morrone
Leonardo DiCaprioនិង Camila Morrone
Leonardo DiCaprioនិង Camila Morrone
Leonardo DiCaprioនិង Camila Morrone
Leonardo DiCaprioនិង Camila Morrone
Leonardo DiCaprioនិង Camila Morrone
Leonardo DiCaprioនិង Camila Morrone
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T