រឿងមិនចេះចប់ លើកនេះ Yang Mi ត្រូវគេដៀលថាមុខចាស់ជាងសិស្សច្បងទៅហើយ

//s9.kh1.co/fc/fcc7ce4359d97dad2d22448e750e17cb2881d59c.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងស្រី Yang Mi ផ្ទុះការរិះគន់សារជាថ្មី បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងកម្មវិធី ដែលត្រូវបានគេមើលឃើញថា សម្រស់របស់នាងមានភាពចាស់ជាង សម្រស់របស់សិស្សច្បងទៅទៀត

ចិន៖ មកទល់នឹងបច្ចុប្បន្ននេះ ឃើញថា តារាសម្ដែងស្រីល្បីឈ្មោះ Yang Mi នៅតែអាចគ្រងតំណែងជាតារាស្រីលំដាប់ជួរមុខ ព្រមជាមួយនឹងការគាំទ្រពីទស្សនិកជនជាច្រើន បើទោះបីជាមាន មតិរិះគន់ពីមហាជនមួយចំនួន ពីរូបសម្រស់របស់នាងក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ស្រាប់តែផ្ទុះការចាប់អារម្មណ៍ ក៏ដូចជាមតិរិះគន់ពីមហាជនមួយចំនួនសាជាថ្មី បន្ទាប់ពីបានឃើញរូបភាពរបស់តារាស្រី  Yang Mi ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ជាមួយនឹងតារាស្រីដែលជាសិស្សច្បងម្នាក់ ប៉ុន្តែនៅក្នុងនោះ Yang Mi បែរជាត្រូវបានមនុស្សជាច្រើនមើលឃើញថា នាងហាក់ដូចជាមានរូបសម្រស់ចាស់ជាង សិស្សច្បងម្នាក់នោះទៅទៀត ក្នុងពេលដែលនាង មានអាយុក្មេងជាងដល់ទៅ ៦ ឆ្នាំ។ 

មិនត្រឹមតែប៉ុណ្ណោះ ដោយយោងតាមសារព័ត៌មាន Sina បានឲ្យដឹងទៀតថា ស្ថានភាពស្បែករបស់ Yang Mi នាពេលបច្ចុប្បន្ននេះមិនមានភាពល្អនោះទេ ហើយ មុននោះតារាសម្តែងស្រីរូបនេះ ក៏ទើបតែបញ្ចេញនូវកម្រងរូបភាព ដែលបានកែសំរួលយ៉ាងល្អិតល្អន់ជាមួយនឹងស្បែកភ្លឺរលោងរលោង ដែលធ្វើឲ្យមើលទៅ គឺមានភាពខុសគ្នាយ៉ាងខ្លាំង ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
រូបភាព Yang Mi ដែលបាន Edit រួច
រូបភាព Yang Mi ដែលបាន Edit រួច
រូបភាព Yang Mi ដែលបាន Edit រួច
រូបភាព Yang Mi ដែលបាន Edit រួច
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
រូបភាព Yang Mi ដែលគេថាមានមុខមាត់ចាស់
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T