ភ្នំពេញ ៖ បុរសម្នាក់ ជាកម្មករ ដែល បម្រើការងារនៅទីតាំងរកស៊ីមួយកន្លែង ម្ដុំ ច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យ បានដាច់ខ្យល់ស្លាប់ ពេលដែលថៅកែ របស់ខ្លួន បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ ។

ប្រភពព័ត៌មានពីដឹងរឿងហេតុនេះ បាន ឱ្យដឹងថា បុរសកម្មករខាងលើ អាយុជិត៣០ ឆ្នាំ ដែលគេមិនស្គាល់ឈ្មោះ បានស្លាប់ ដោយសារចរន្ដឆក់ ពេលកំពុងបម្រើការងារ នៅកន្លែងធ្វើការរបស់ខ្លួន ស្ថិតនៅម្ដុំច្រាំង បាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ប៉ុន្ដែ មិនទាន់មានប្រភពពព័ត៌មាន ណាមួយ បញ្ជាក់ថា កន្លែងដែលជនរងគ្រោះធ្វើការ នៅទីណាពិតប្រាកដនោះទេ ។

ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះ រូបនេះ បានដាច់ខ្យល់ស្លាប់ នៅពេលដែល កើតហេតុភ្លាមៗ នៅកន្លែងធ្វើការរបស់ខ្លួន រួចហើយ ដោយ សារតែមានបំណងបិទបាំង ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមិនចង់ឱ្យមានការរិះគន់ណាមួយ នោះពីកន្លែងរកស៊ីរបស់ខ្លួន ទើបម្ចាស់ទីតាំង បានសម្រេចដឹកជនរងគ្រោះ តាមរថយន្ដមួយ គ្រឿង ទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ក្នុងរូបភាពថា ជនរងគ្រោះ ស្លាប់នៅមន្ទីរពេទ្យ។

ជុំវិញករណីនេះ ទាំងចៅសង្កាត់ច្បារ អំពៅទី២ និងនាយនគរបាលប៉ុស្ដិ៍ច្បារអំពៅ ទី២ លោកទេព បូរ៉ា បានមានប្រសាសន៍ថា លោកក៏មិនបាន ដឹងពីព័ត៌មាន នេះច្បាស់នោះ ឡើយ គ្រាន់តែឮគេនិយាយនិងសួរប៉ុណ្ណោះ ប៉ុន្ដែលោកបានឆ្លើយថា កន្លែងកើតហេតុនោះ គឺស្ថិតនៅម្ដុំយឿត្រី មែន ។


ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]