អបអរសាទរ! លោក Jose Cruz ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Necaxa របស់ប្រទេសម៉ិកស៊ិក

//s6.kh1.co/b6/b6007ae70d2b11cd49efe8cb3eece2277a998e64.jpeg
កីទ្បា

 ០៧-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្លិប Necaxa បាននិយាយកាលពីថ្ងៃអាទិត្យថាលោក Jose Cruz ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Necaxa សម្រាប់រដូវកាល Liga MX Apertura ដែលនៅសល់

ម៉ិកស៊ិក៖ ក្លិប Necaxa បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Jose Cruz ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Necaxa សម្រាប់រដូវកាល Liga MX Apertura ដែលនៅសល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសវ័យ ៥២ ឆ្នាំរូបនេះបានជំនួសលោក Alfonso Sosa ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃសុក្របន្ទាប់ពីចាញ់ Leon ២-០ ក្នុងផ្ទះដែលលទ្ធផលនេះបានធ្វើឲ្យក្លិប Necaxa ឈរនៅលេខ ១៥ ក្នុងតារាង ១៨ ក្រុមដោយឈ្នះតែ ២ លើកពីការប្រកួត ៨ លើក។

  លោក Jose Cruz ដែលត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Necaxa ថ្មី
  លោក Jose Cruz ដែលត្រូវបានតែងតាំងជាអ្នកចាត់ការក្លឹប Necaxa ថ្មី

ក្លិប Necaxa ដែលមានមូលដ្ឋាននៅ Aguascalientes បានបញ្ជាក់ពីការតែងតាំងនេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គម។ ស្របពេលដែលមុននេះលោក Cruz ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាគាត់កំពុងទន្ទឹងរង់ចាំតួនាទីគ្រូបង្វឹកដំបូងរបស់គាត់ចាប់តាំងពីចែកផ្លូវជាមួយក្លិប Dorados de Sinaloa កាលពីឆ្នាំមុន។

លោក Cruz បានប្រាប់ W Radio ថា "វាធ្វើឱ្យខ្ញុំរីករាយណាស់ដែលបានត្រឡប់មកវិញ ហើយខ្ញុំសូមអរគុណដែលក្លិប Necaxa បានផ្តល់ឱកាសនេះដល់ខ្ញុំ" ។ "យើងមិនមានពេលច្រើនដើម្បីធ្វើការទេប៉ុន្តែយើងនឹងសកម្មដើម្បីចាត់វិធានការចាំបាច់សម្រាប់ក្រុមនេះ"។

គួរឱ្យដឹងផងដែរថា ការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Cruz នឹងត្រូវប៉ះគ្នាជាមួយក្លិប Atletico San Luis ដែលជាក្រុមចុងក្រោយនៅថ្ងៃអង្គារនេះ៕

  លោក Alfonso Sosa ដែលត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការក្លឹប Necaxa
  លោក Alfonso Sosa ដែលត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការក្លឹប Necaxa
ការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Cruz នៅ Liga MX Apertura ដែលនៅសល់
ការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Cruz នៅ Liga MX Apertura ដែលនៅសល់

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T