ម៉ិកស៊ិក៖ ក្លិប Necaxa បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Jose Cruz ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Necaxa សម្រាប់រដូវកាល Liga MX Apertura ដែលនៅសល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបុរសវ័យ ៥២ ឆ្នាំរូបនេះបានជំនួសលោក Alfonso Sosa ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃសុក្របន្ទាប់ពីចាញ់ Leon ២-០ ក្នុងផ្ទះដែលលទ្ធផលនេះបានធ្វើឲ្យក្លិប Necaxa ឈរនៅលេខ ១៥ ក្នុងតារាង ១៨ ក្រុមដោយឈ្នះតែ ២ លើកពីការប្រកួត ៨ លើក។
ក្លិប Necaxa ដែលមានមូលដ្ឋាននៅ Aguascalientes បានបញ្ជាក់ពីការតែងតាំងនេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គម។ ស្របពេលដែលមុននេះលោក Cruz ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាគាត់កំពុងទន្ទឹងរង់ចាំតួនាទីគ្រូបង្វឹកដំបូងរបស់គាត់ចាប់តាំងពីចែកផ្លូវជាមួយក្លិប Dorados de Sinaloa កាលពីឆ្នាំមុន។
លោក Cruz បានប្រាប់ W Radio ថា "វាធ្វើឱ្យខ្ញុំរីករាយណាស់ដែលបានត្រឡប់មកវិញ ហើយខ្ញុំសូមអរគុណដែលក្លិប Necaxa បានផ្តល់ឱកាសនេះដល់ខ្ញុំ" ។ "យើងមិនមានពេលច្រើនដើម្បីធ្វើការទេប៉ុន្តែយើងនឹងសកម្មដើម្បីចាត់វិធានការចាំបាច់សម្រាប់ក្រុមនេះ"។
គួរឱ្យដឹងផងដែរថា ការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Cruz នឹងត្រូវប៉ះគ្នាជាមួយក្លិប Atletico San Luis ដែលជាក្រុមចុងក្រោយនៅថ្ងៃអង្គារនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ