ភ្នំពេញ៖ បន្ទាប់ពីរៀបការរួចមក ជីវិតតារាសម្ដែងស្រី អ្នកនាង ម៉ាក់ សែនសូនីតា កាន់តែមានសុភមង្គលខ្លាំងឡើង ជាមួយនឹងក្រុមគ្រួសារ ស្របពេលដែលខណៈពេលនេះ នាងកំពុងតែមានផ្ទៃពោះកូនដំបូង ដែលជាចំណងស្នេហ៍យ៉ាងមុតមាំរវាងនាង និងស្វាមីថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីនាងមានផ្ទៃពោះ តារាស្រីរូបនេះ ត្រូវបានមើលថែ ថ្នាក់ថ្នម យ៉ាងយកចិត្តទុកដាក់ពីស្វាមី ក៏ដូចជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំទទួលសមាជិកថ្មី ផងដែរ។ ជាពិសេស បើននិយាយពីសម្រស់របស់នាង ក្នុងអំឡុងពេលមានផ្ទៃពោះវិញ ឃើញថា នៅតែមានភាពស្រស់ស្អាត ព្រមជាមួយនឹងការបង្ហាញខ្លួនក្នុងស្ទាយ៍ដ៏ទាក់ទាញ ទៀតផង។
ម៉្យាងវិញទៀត កាលពីមុននេះបន្តិច អ្នកនាង ម៉ាក់ សែនសូនីតា ក៏បានបង្ហោះរូបភាពជាមួយនឹងស្ទាយ៍ថ្មីមួយទៀត ព្រមជាមួយនឹងស្វាមីរបស់ខ្លួន ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ បញ្ចេញក្បាលពោះ និងបង្ហាញកាយវិការស្ទាយ៍បែបមនុស្សប្រុស ហើយថែមទាំងកាន់បាល់មួយទៀត ដែលបានមកជាមួយនឹងសារយ៉ាងខ្លីថា ៖
អ៊ុំៗពូមីង ឃើញរូបប៉ាៗម៉ាក់ៗអូនថត style ដឹងហើយណាថាអូនភេទអី...
យ៉ាងណាមិញ តាមរយៈស្ទាយ៍របស់នាង និងសារបង្ហោះបែបនេះ អាចបញ្ជាក់បានថា នាងកំពុងតែប្រាប់ពីភេទកូនក្នុងផ្ទៃរបស់នាង ដែលអាចធ្វើឲ្យមហាជនជាច្រើនស្មានដឹងថា កូនដំបូងរបស់នាងដែលនៅក្នុងផ្ទៃនេះ គឺជាកូនប្រុស ព្រមជាមួយនឹងសារអបអរចំពោះនាង គ្រប់ៗគ្នា៕
ប្រភពរូបភាព៖ Photocitykidandfamily
សូមទស្សនារូបភាពខាងក្រោម៖






