កាន់តែកៀកថ្ងៃសម្រាល តូតា ថតបង្ហាញពោះ ជាមួយស្វាមី បញ្ជាក់ពីភេទកូនក្នុងផ្ទៃ

//s4.kh1.co/09/0935163bb49dca6a49d0eadeba2659545bccd2bb.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែជាស្ទាយ៍ថតរូបថ្មីប្លែកទេ តែ តារាសម្ដែងស្រី អ្នកនាង ម៉ាក់​ សែនសូនីតា និងស្វាមី ថែមទាំងប្រាប់ពីភេទកូនក្នុងផ្ទៃតាមរយៈការបញ្ចេញស្ទាយ៍មួយនេះ ថែមទៀត

ភ្នំពេញ៖ បន្ទាប់ពីរៀបការរួចមក ជីវិតតារាសម្ដែងស្រី អ្នកនាង ម៉ាក់ សែនសូនីតា កាន់តែមានសុភមង្គលខ្លាំងឡើង ជាមួយនឹងក្រុមគ្រួសារ ស្របពេលដែលខណៈពេលនេះ នាងកំពុងតែមានផ្ទៃពោះកូនដំបូង ដែលជាចំណងស្នេហ៍យ៉ាងមុតមាំរវាងនាង និងស្វាមីថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីនាងមានផ្ទៃពោះ តារាស្រីរូបនេះ ត្រូវបានមើលថែ ថ្នាក់ថ្នម យ៉ាងយកចិត្តទុកដាក់ពីស្វាមី ក៏ដូចជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំទទួលសមាជិកថ្មី ផងដែរ។ ជាពិសេស បើននិយាយពីសម្រស់របស់នាង ក្នុងអំឡុងពេលមានផ្ទៃពោះវិញ ឃើញថា នៅតែមានភាពស្រស់ស្អាត ព្រមជាមួយនឹងការបង្ហាញខ្លួនក្នុងស្ទាយ៍ដ៏ទាក់ទាញ ទៀតផង។ 

ម៉្យាងវិញទៀត កាលពីមុននេះបន្តិច អ្នកនាង ម៉ាក់ សែនសូនីតា ក៏បានបង្ហោះរូបភាពជាមួយនឹងស្ទាយ៍ថ្មីមួយទៀត ព្រមជាមួយនឹងស្វាមីរបស់ខ្លួន ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ បញ្ចេញក្បាលពោះ និងបង្ហាញកាយវិការស្ទាយ៍បែបមនុស្សប្រុស ហើយថែមទាំងកាន់បាល់មួយទៀត ដែលបានមកជាមួយនឹងសារយ៉ាងខ្លីថា ៖ 

អ៊ុំៗពូមីង ឃើញរូបប៉ាៗម៉ាក់ៗអូនថត style ដឹងហើយណាថាអូនភេទអី...

ម៉ាក់ សែនសូនីតា 

យ៉ាងណាមិញ តាមរយៈស្ទាយ៍របស់នាង និងសារបង្ហោះបែបនេះ អាចបញ្ជាក់បានថា នាងកំពុងតែប្រាប់ពីភេទកូនក្នុងផ្ទៃរបស់នាង ដែលអាចធ្វើឲ្យមហាជនជាច្រើនស្មានដឹងថា កូនដំបូងរបស់នាងដែលនៅក្នុងផ្ទៃនេះ គឺជាកូនប្រុស ព្រមជាមួយនឹងសារអបអរចំពោះនាង គ្រប់ៗគ្នា៕ 

ប្រភពរូបភាព៖ Photocitykidandfamily

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ាក់ សែនសូនីតា 
ម៉ាក់ សែនសូនីតា 
ម៉ាក់ សែនសូនីតា 
ម៉ាក់ សែនសូនីតា 
ម៉ាក់ សែនសូនីតា
ម៉ាក់ សែនសូនីតា
ម៉ាក់ សែនសូនីតា  និង ស្វាមី 
ម៉ាក់ សែនសូនីតា និង ស្វាមី 
ស្ទាយ៍ថ្មីរបស់​ ម៉ាក់ សែនសូនីតា
ស្ទាយ៍ថ្មីរបស់​ ម៉ាក់ សែនសូនីតា
ស្ទាយ៍ថ្មីរបស់​ ម៉ាក់ សែនសូនីតា និង ស្វាមី 
ស្ទាយ៍ថ្មីរបស់​ ម៉ាក់ សែនសូនីតា និង ស្វាមី 
ស្ទាយ៍ថ្មីរបស់​ ម៉ាក់ សែនសូនីតា  និង ស្វាមី 
ស្ទាយ៍ថ្មីរបស់​ ម៉ាក់ សែនសូនីតា និង ស្វាមី 
ម៉ាក សែនសូនីតា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T