នេះគឺជាទស្សនីយភាពមួយដ៏គួរឲ្យរំភើប នៅពេលដែលបានឃើញ កូនដំរីមួយក្បាលឈរនៅជិតម្ដាយដែលដេកងាប់ ហើយព្យាយាមដាស់ម្ដាយឲ្យភ្ញាក់។

យោងតាមប្រភពព័ត៌មាន ឌេលីមេល បានឲ្យដឹងថា កូនដំរីដ៏គួរឲ្យអាណិតនោះបានប្រើ ប្រមោយរបស់វាទៅដាស់ម្ដាយ។ ទោះជាវាបានដឹងថា ម្ដាយរបស់វាបានងាប់បាត់ទៅហើយក្ដី តែនៅតែមិនព្រមចាកចេញ នៅឈរមើលម្ដាយអស់រយៈពេល ជាច្រើនម៉ោង លើវាលស្មៅនៃប្រទេស ខេនយ៉ា (Kenya)។ រីឯសមាជិកដំរីដ៏ទៃទៀត ក៏បានឈរព័ទ្ធជុំវិញ ដើម្បីសំដែងនូវ ភាពសោកស្ដាយដែលបាត់បង់សមាជិករបស់ខ្លួនផងដែរ។ នៅលើខ្លួនរបស់ដំរីដែលងាប់ បានប្រទះឃើញស្នាមសត្វសាហាវខាំ តែមូលហេតុដែលបណ្ដាលឲ្យដំរីមួយក្បាលនេះងាប់ គេនៅមិនដឹងច្បាស់លាស់នោះទេ។

រូបភាពខាងក្រោមនេះ ត្រូវបានថតដោយលោក Sarah Skinner ដែលជាអ្នកថតរូបសត្វព្រៃដ៏ជំនាញម្នាក់។ គាត់មានប្រសាសន៍ថា គាត់ក៏មានភាពសោកស្ដាយ នឹងរំភើបដែរ ដែលបានឃើញទស្សនីយភាពនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះព្រឹត្តិការណ៍មួយនេះ សូម្បីតែសត្វក៏ចេះស្រលាញ់មិនចង់បែកពីម្ដាយ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]